You are currently viewing ចាប់ផ្ដើម​អនុវត្ត​វិធានការ ផាកពិន័យ​អ្នក​បោះចោល​សំរាម ពី ២ម៉ឺន​រៀល ទៅ ៤០ម៉ឺន​រៀល

ចាប់ផ្ដើម​អនុវត្ត​វិធានការ ផាកពិន័យ​អ្នក​បោះចោល​សំរាម ពី ២ម៉ឺន​រៀល ទៅ ៤០ម៉ឺន​រៀល

ព្រះសីហនុ៖ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង និង​តាម​តំបន់ឆ្នេរ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី​ជំនាញ ឆ្លាក់​អក្សរ​លើ​ថ្ម​ម៉ាប ដាក់​តាម​សួនច្បារ តំបន់ឆ្នេរ “ហាម​បោះចោល​សំរាម” ប្រសិនបើ​មាន​ករណី​រំលោភ បំពាន និង​ត្រូវ​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ១១៣ មាត្រា៤៣ ស្តីពី​ការ​ផាក ពិន័យ​អន្តរកាល​ចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។

ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ធ្វើការ​អំពាវ នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​តាម​រមនីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ សូម​ចូលរួម​សហការ​ថែ រក្សា​អនាម័យ បរិស្ថាន​ទាំងអស់គ្នា ។

#អរគុណសន្តិភាព

Leave a Reply