You are currently viewing ខេត្ត​កែប កាន់តែ​ទាក់ទាញ​ទេសចរ​មកពី​គ្រប់​តំបន់

ខេត្ត​កែប កាន់តែ​ទាក់ទាញ​ទេសចរ​មកពី​គ្រប់​តំបន់

កែប៖ តំបន់​ទេសចរណ៍​ចំនួន៥នៅ​ខេត្ត​កែប កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​លេ​ជា​ហូរហែ ដោយសារតែ​ទីនោះ​មាន​ឆ្នេរ យ៉ាង​ស្រស់ស្អាត រួមជាមួយ​ទេសភាព​ធម្មជាតិ​ដ៏​ទាក់ទាញ​បំផុត។

ខេត្ត​កែប​មាន​កន្លែង​ទេសចរណ៍​ចំនួន៥ សម្រាប់​ទទួលភ្ញៀវ​ចូល​មកលេង​កម្សាន្ត រួមមាន៖ទី១. ឆ្នេរ​លិច​ទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរ​អង្កោល ទី៤.ភ្នំ​វ​ល្លិ៍ និង​ទី៥ ឧទ្យាន​កែប ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​ហូរហែ​មិនចេះ​ដាច់ ។

លោក​បន្តថា ក្រុម​អ្នកទេសចរ​ភាគច្រើន​ចូលចិត្ត​ជិះទូក និង​លម្ហែ​តាម​ឆ្នេរ គយគន់​ផ្កាថ្ម ដ៏​ស្រស់ត្រកាល និង​ស្រូបយក​ខ្យល់ អាកាស​ល្អ​បរិសុទ្ធ សម្រាប់​ជួយ​ឱ្យមាន​សុខភាព​ល្អ​ទៀតផង ។ ខេត្ត​ដែល​នៅជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​លក្ខណៈពិសេស ដោយមាន​ឧទ្យាន​នៅ​ចំ​កណ្តាល​ទីក្រុង ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត បន្ទាប់ពី​ងូតទឹក​សមុទ្រ​រួច ។

លោក​បញ្ជាក់ថា “អ្វីដែល​ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ មិន​ត្រឹមតែ​ទេសភាព​មាន​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​សេវាកម្ម និង​អនាម័យ​បរិស្ថាន​ស្អាត​ដែល​ធ្វើឱ្យ​ភ្ញៀវ​មាន​ទំនុកចិត្ត មក​ម្តង​ហើយ​ចង់​មក​ម្តងទៀត។ មន្ទីរ​យើង​បាន​ចុះផ្ទាល់ៗដល់​មូលដ្ឋាន​អាជីវកម្ម​ដើម្បី​មើល​មូលដ្ឋាន​ដែលមាន​ការរៀបចំ​តាម​វិធាន​ក្រសួងសុខាភិបាល​និង​ណែនាំ​ពិនិត្យ​គាត់​ដើម្បី​ផ្ដល់នូវ​ឡា​ប៊ែ​ល​ដែល​មានន័យថា​ពួកគាត់​មានការ​រៀបចំ​និង​អនុវត្ត​បានល្អ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍ ធ្វើយ៉ាងណា​ផ្តល់​ទំនុកចិត្ត​ជូន​ភ្ញៀវទេសចរ។

រដ្ឋបាលខេត្ត​កែប​កំពុង​អភិវឌ្ឍ​តំបន់​ទេសចរណ៍សំខាន់ៗជាច្រើន​កន្លែង​ទៀត រួម​ជា មួយ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ចូលទៅ​កាន់​តំបន់​នោះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទៅលេង​កម្សាន្ត​កាន់តែច្រើន។ កន្លងមកនេះ​គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុង​ស្អាត​អាស៊ាន សម្រេច​ប្រគល់​ពានរង្វាន់​ទីក្រុង​ស្អាត ដល់​ខេត្ត​កែប​ដែល​ជាប់មាត់​សមុទ្រ​ដ៏​ស្រស់ស្អាត បន្ទាប់ពី​ក្រសួងទេសចរណ៍​បានផ្ដល់​ពានរង្វាន់​ផ្ការំដួល៣ទង ដល់​ទឹកដី​ដែលមាន​បរិស្ថាន​ស្អាត និង មាន​ជីវចម្រុះ​យ៉ាង​ល្អប្រសើរ​មួយ​នេះ៕

#អរគុណសន្តិភាព

Leave a Reply