You are currently viewing ជើង​ខ្លាំង!! មេដឹកនាំ​ប្រេ​ស៊ី​ល ប្រកាស នឹងមិន​ចាក់ វ៉ាក់សាំង​ការពារ​កូ​វីដ-១៩

ជើង​ខ្លាំង!! មេដឹកនាំ​ប្រេ​ស៊ី​ល ប្រកាស នឹងមិន​ចាក់ វ៉ាក់សាំង​ការពារ​កូ​វីដ-១៩

ប្រេ​ស៊ី​ល៖ លោក​ប្រធានាធិបតី សា​អ៊ី បូល​សូ​ណា​រ៉ូ បានប្រកាស កាលពីពេល​ព្រលប់ ថ្ងៃ​ម្សិលមិញ(ទី២៦ វិច្ឆិកា) ថា លោក​នឹងមិន​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩នោះទេ ដែល​នេះ គឺ​លើកចុងក្រោយ​បំផុត​ហើយ ដែល​មេដឹកនាំ​ស្ដាំ​ជ្រុលនិយម រូបនេះ ចេញមក​បង្ហាញ​ឥរិយាបថ​ស្ទាក់ស្ទើរ​សង្ស័យ ក្នុង​គ្រោងការ​ចែកចាយ​វ៉ាក់សាំង​ការពារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

មេដឹកនាំ​ប្រទេស​ប្រេ​ស៊ី​ល បាន​ថ្លែងបន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម​អន​ឡាញ​ថា រដ្ឋសភា​ប្រេ​ស៊ី​ល​ខ្លួនឯង ក៏​ប្រហែលជា​នឹងមិន​ចេញ​ច្បាប់​បង្ខំ ឱ្យ​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ទទួលយក​វ៉ាក់សាំង​ដែរ។

ប្រេ​ស៊ី​ល មាន​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ខ្ពស់​ជាប់​លំដាប់​លេខ២ បន្ទាប់ពី​សហរដ្ឋអាមេរិក ប៉ុន្តែ ក្នុងអំឡុង​ច្រើន​ខែ​កន្លងមកនេះ លោក​បូល​សូ​ណា​រ៉ូ ក៏​នៅតែ​មើលស្រាល​ពី​ភាពកាចសាហាវ របស់​មេរោគ​នេះ ទាំង​ដែល​លោក​ខ្លួនឯង ក៏​ធ្លាប់​ក្លាយជា​អ្នក​ផ្ទុកមេរោគ​នេះ​រួចមកហើយ កាលពី​ខែកក្កដា។

“ខ្ញុំ​សូម​ប្រាប់​នៅពេលនេះ​ទៅ​ចុះ​ថា ខ្ញុំ​នឹងមិន​ចាក់​វ៉ាក់សាំង​នោះទេ វា​ជា​សិទ្ធិ​របស់ខ្ញុំ” លោក​បូល​សូ​ណា​រ៉ូ វ័យ ៦៥ឆ្នាំ បានប្រកាស​យ៉ាង​ដូច្នេះ។

មេដឹកនាំ​ប្រទេស​ស៊ែម​បា​រូបនេះ នៅបាន​សម្ដែង​ភាពមិន​ជឿជាក់ លើ​ប្រសិទ្ធភាព​របស់​ម៉ាស់​អនាម័យ​ការពារ និង​បាន​និយាយថា មាន​ភ័ស្តុតាង​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​អះអាង​ពី​លទ្ធផល​របស់​ម៉ាស់​អនាម័យ ក្នុង​ការជួយ​រារាំង​ការចម្លង​សាយភាយ​របស់​មេរោគ​វីរុស។

លោក​បូល​សូ​ណា​រ៉ូ បាន​អះអាង​ដដែល​ជាដ​ដែលថា រដ្ឋាភិបាល នឹងមិន​បង្ខំ​ឱ្យ​ប្រជាជន​ប្រេ​ស៊ី​ល ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៨ទេ ក្រោយពី​វា ចេញ​ដាក់លក់​នៅលើ​ទីផ្សារ​យ៉ាង​ទូលំទូលាយ​នោះ និង​កាលពី​ខែតុលា លោក​ថែមទាំង​បានធ្វើ​ត​ធើរ បែប​កំប្លែង​រាងធ្ងន់ៗទៀតផង​ថា ការចាក់​វ៉ាក់សាំង ចាំបាច់​សម្រាប់តែ “ឆ្កែ” របស់លោក​ប៉ុណ្ណោះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply