You are currently viewing សម្ដេច​តេ​ជោ កំពុងធ្វើដំណើរ​ទៅកាន់​សៀមរាប​ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាង​ស់​ផ្លូវ ៣៨ខ្សែ

សម្ដេច​តេ​ជោ កំពុងធ្វើដំណើរ​ទៅកាន់​សៀមរាប​ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាង​ស់​ផ្លូវ ៣៨ខ្សែ

ភ្នំពេញ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកា​នេះ​ថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែល​បង្កឡើង​ដោយ​កូ​វីដ-១៩ បាន​ពន្យារពេល​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ខ្សែ​នៅ​ក្រុង​សៀមរាប។

ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែក​នេះ។

ប្រមាណ​ជាង​មួយឆ្នាំ​ទៀត​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ដែល​ខ្ញុំ​ផ្តោត​សំខាន់​លើ​ចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សោ​ភ​ណ័​ភាព​សម្រាប់​ទីក្រុង​ទេសចរណ៍​មួយ​នេះ។

ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ សេចក្តីចំរើន» ។

គួរបញ្ជាក់​ផងដែរ​ថា ផ្លូវ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៥០ លាន​ដុល្លារ​អាមេរិក៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply