You are currently viewing សប្បាយៗ ថ្ងៃអាទិត្យ ៖ ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

សប្បាយៗ ថ្ងៃអាទិត្យ ៖ ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

សប្បាយៗ ថ្ងៃអាទិត្យ ៖ ថ្ងៃអាទិត្យ​នេះ យើង​នាំគ្នា​មក​មើល​សត្វ ខ្លួនធំៗទាំងឡាយ ដូចជា​សត្វ​ចង្រិត ខ្លួន​ធំ​ប៉ុន​មើម​ការ៉ុត រហូត​ទៅដល់​សត្វ​ក្រពើ ខ្លួន​ធំ​ប៉ុន​រថយន្តក្រុង ជាដើម ដែល​សត្វ​ទាំងអស់នេះ មើលទៅ​ហាក់ដូចជា​ចេញ​មកពី​យុគសម័យ​បុរាណ និង​ធ្វើឱ្យ​អ្នក​បាន​ជួប​ទាំងឡាយ ច្បាស់​ជា​យល់សប្ត​អាក្រក់​មិន​ខាន…។

កាលពី​ថ្ងៃទី១៤ វិច្ឆិកា វេ​ប​សាយ The Sun បាន​ផ្សព្វផ្សាយ​ព៏័​ត៌មាន​មួយ​ថា កាលពី​សប្ដាហ៍​កន្លងទៅ មាន​សត្វ​ក្រពើ​ដ៏​ធំ ១ក្បាល​បានបង្ហាញ​ខ្លួន​ឡើង​នៅ​កណ្ដាល​រដ្ឋ​ហ្វ្ល​រី​ដា ធ្វើឱ្យ​ប្រជាជន នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​វា​បាន​ចេញមក​ដើរលេង នៅ​ជុំវិញ​ទីលាន​វាយ​កូន​ហ្គោល ដែលមាន​ឈ្មោះថា បា​លេន​សៀ ហ្គោល អ៊ែន ខុន​ទ្រី ក្លិប រហូត​ធ្វើឱ្យ​បុគ្គលិក​នៅ​ទីនោះ ប្រញាប់​នាំគ្នា​ថតរូប​សត្វ​ក្រពើ ១ក្បាល​នោះ ហើយ​ផូ​ស្ត​ផ្សព្វផ្សាយ​នៅក្នុង​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​អ្នក​បានឃើញ នាំគ្នា​ភ្ញាក់ផ្អើលដូចៗគ្នា។

សត្វក្រពើដែលប្រទះឃើញនៅក្នុងរដ្ឋហ្វ្លរីដា

សត្វ​ក្រពើ​អាមេរិកាំង ដែល​គេ​បានដឹងថា មាន​ទំហំ​ធំ​បំផុត​នោះ ធ្លាប់​ត្រូវ​ចាប់បាន​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា មាន​ប្រវែង​បណ្ដោយ ៥,១ម៉ែត្រ(វែង​ជាង​ទទឹង​ផ្ទះល្វែង) ហើយ​អា ១ក្បាល​ដែល​អ្នកស្រុក​ហ្វ្ល​រី​ដា បានឃើញ​នៅក្នុង​ទីលាន​វាយ​កូន​ហ្គោល​នោះ ក៏មាន​ទំហំ មិន​ខុសគ្នា​នឹង អា ១ក្បាល​ដែល​ធ្លាប់​ចាប់បាន កាលពីមុន​នោះ​ប៉ុន្មាន​ដែរ។

ក្រពើទឹកប្រៃ ដែលរស់នៅតាមធម្មជាតិ នឹងមានទំហំធំជាងក្រពើទឹកប្រៃ ដែលមិនបានរស់នៅតាមធម្មជាតិ

សត្វយក្សៗ ដែល​រស់​នៅលើ​ពិភពលោក មាន​ទាំង​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ សត្វ​លូន​វារ ដែល​ពេលខ្លះ​ក៏​ស្ថិតនៅក្នុង​ទីស្នាក់អាស្រ័យ​របស់​ពួកវា តែ​ពេលខ្លះ វា​ក៏​ចូលចិត្ត មក​នៅជិតៗមនុស្ស​យើង​ដែរ។

គ្រប់​ទីកន្លែង​លើ​ពិភពលោក តែងតែមាន​សត្វធំៗស្នាក់អាស្រ័យ​នៅ គ្រាន់តែ​យើង​មិនបាន​ឃើញ​វា​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ញឹកញាប់​ប៉ុណ្ណោះ ដូច្នេះ​ថ្ងៃអាទិត្យ​នេះ យើង​សូម​បបួល​លោកអ្នក​ទៅ​មើលរូប​ភាព​សត្វ

យក្សៗនៅ​ទូទាំង​ពិភពលោក​ទាំងអស់គ្នា នៅពេលនេះ​តែម្ដង…។

ត្រីឆ្លាមគ្រោង ប្រវែង ៦ម៉ែត្រ ១ក្បាលនេះ ត្រូវចាប់បាននៅក្រៅសមុទ្រអូស្ត្រាលី ដោយអ្នកនេសាទ
ក្ដាមដូង (Robber Crabs) ដែលធំ រហូតមានទំហំធំ ជិតប៉ុនធុងសំរាម
សត្វដែលស្រដៀងនឹងសត្វចង្រិត មានទម្ងន់ ៧១ក្រាម ត្រូវបានប្រទះឃើញ នៅលើកោះ Little Barrer ក្នុងប្រទេសនីវហ្ស៊ីលែនដ៍
ខ្យងហៀនអាហ្វ្រិក ដែលមានទំហំធំ ជិតប៉ុនសត្វឆ្មា
គោ ដែលមានកម្ពស់ជិត ២ម៉ែត្រ ត្រូវបានប្រទះឃើញនៅក្នុងប្រទេសអង់គ្លេស
ត្រីនាគ ប្រវែង ១៨ហ្វ៊ុត ចាប់បាននៅក្នុងឈូងសមុទ្រ Toyon លើកោះ Santa Catalina រដ្ឋខាលីហ្វ័រនៀ
ទន្សាយ ដែលមានទំហំធំប៉ុនសត្វឆ្កែ
សត្វ សាឡាមែនឌើរ យក្ស ដែលជិតផុតពូជ
កង្កែប ១ក្បាលនេះ មានទម្ងន់ដល់ទៅ ២គីឡូក្រាម វាធ្លាប់ស៊ីសត្វពស់ជាអាហាររួចមកហើយ
សត្វភេសមុទ្រ ដែលរស់នៅក្នុងសារមន្ទីរសត្វសមុទ្រ អេណូឈិម៉ាក់ ប្រទេសជប៉ុន
សត្វលា ១ក្បាលនេះ មានកម្ពស់ ១,៧ម៉ែត្រ
អ្នកមុជទឹក បានរកឃើញសត្វសារាយសមុទ្រប្រភេទនេះ ហែលនៅក្នុងផ្ទៃទឹក ក្រៅតំបន់ Echizen របស់ប្រទេសជប៉ុន កាលពីឆ្នាំ២០០២

 

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply