You are currently viewing ក្រសួងសុខាភិបាល​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ១៩ ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ

ក្រសួងសុខាភិបាល​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ១៩ ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ក្រសួងសុខាភិបាល​កំពុង​តែ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ១៩ ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រសួងមហាផ្ទៃ​ដែល​កិច្ចប្រជុំ​នេះ​ក៏មាន​វត្តមាន​លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ផងដែរ។

ការស្នើសុំ​គោលការណ៍​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​រកឃើញថា​ភរិយា​របស់លោក​ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​មាន​ផ្ទុកមេរោគ covid-19។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​ឆ្នាំ ២០២០ គឺ​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស។ ដោយ​នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អគ្គស្នងការ​នគរបាល​ជាតិ រួមទាំង​មន្ត្រីជាន់ខ្ពស់សំខាន់ៗមួយចំនួនទៀត។

យោងតាម​សារ​សម្លេង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខា​អភិបាល ដែល​ត្រូវបាន​ចែកចាយ​តាម​សារ​អេឡិចត្រូនិក​នៅ​យប់​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វី១៩ចំនួន ២នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ភរិយា​របស់លោក​ឆែក សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដោយមាន​រោគសញ្ញា ១០ ថ្ងៃ​មកហើយ ស្នាក់នៅ​បុរី​ប៉េង​ហ៊ួ​ត​ផ្លូវ ៦០ ម៉ែត​ម៉ែត។

ហើយ​ស្ត្រី​រូបនោះ​បាន​ទៅ​ផ្សារ​អ៊ី​អន ១និង​បានធ្វើ​ដំណើរ​ឡើង​ចុះទៅ​ខេត្តសៀមរាប​និង​បានធ្វើ​ដំណើរ​ឡើង​ចុះទៅ​ខេត្តសៀមរាប។ ហើយ​បានធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត គឺមាន​វិជ្ជមាន​កូ​វីត១៩៕

#អរគុណសន្តិភាព

Leave a Reply