You are currently viewing ខេត្តបាត់ដំបង​ចាក់​ផ្លូវ​បេ​ទី​ម​ប្រភេទ AC ចំនួន​ពីរ​ខ្សែលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចូល​ក្រុង​បាត់ដំបង ប្រវែង​ជាង ៧គីឡូម៉ែត្រ

ខេត្តបាត់ដំបង​ចាក់​ផ្លូវ​បេ​ទី​ម​ប្រភេទ AC ចំនួន​ពីរ​ខ្សែលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចូល​ក្រុង​បាត់ដំបង ប្រវែង​ជាង ៧គីឡូម៉ែត្រ

បាត់ដំបង៖ កំណាត់​ផ្លូវ​ពីរ​ខ្សែ ត​ពី​ផ្លូវជាតិ​លេខ៥ ប្រវែង​ជាង៧គីឡូម៉ែត្រ សំដៅ​ក្រុង​បាត់ដំបង ដែល​រង​ការ​ខូច ខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ត្រូវបាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន ខេត្ត ចាប់ផ្តើម​ស្ថាបនា​ថ្មី​ដោយ  ចាក់ បេតុង អ៊ុត​កៅស៊ូ​ស្រទាប់​លើ រឺ​ភាសា​បច្ចេកទេស ហៅ​ប្រភេទ​អូ​វ៉ា​ឡេ AC ដែលជា​ប្រភេទ​ផ្លូវ​គុណភាព​ល្អ ជាប់​បានយូរ។

លោក ចាន់​សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ ថា កំណាត់​ផ្លូវ​ទាំងពីរ​ខ្សែ ដែល​ត្រូវ​ស្ថាបនា​ថ្មី​នេះ ដោយសារតែ​រងគ្រោះ​ខ្លាំង​ពី​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ផ្លូវ​រមួល​ខ្លាំង ទើប​យើង​ប្រើ​បច្ចេកទេស​ចាក់​ផ្លូវ​ប្រភេទ​អូ​វ៉ា​ឡេ AC នេះ ដើម្បី​ជាប់​បានយូរ និង​អាចធ្វើ​ដំណើរ​បាន​ស្រួល ។ លោក​បញ្ជាក់ថា ការចំណាយ​ថវិកា​ស្ថាបនា​នេះ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណែក​មន្ទីរ​ជា​អ្នក​អនុវត្តន៍​ផ្ទាល់។

លោក​បញ្ជាក់ទៀតថា កំណាត់​ផ្លូវ​ពីរ​ខ្សែ​នេះ គឺ​ផ្លូវ​ទី១ ចាប់ពី​ចំណុច​ដៃ​ប្រាំបី ដល់​រង្វង់​មូល​យាយ​ទេព ប្រវែង២២០០ ម៉ែត្រ ជា​ប្រភេទ​ផ្លូវភ្លោះ ដែល​មួយ​ចំហៀង៩ម៉ែត្រ

និង ផ្លូវ​ទោល​មួយ​ខ្សែ​ទៀត ប្រវែង៥គីឡូម៉ែត្រ គុណ​និង១០ម៉ែត្រ ចាប់ពី​ចំណុច​ពុកឆ្មារ ដល់​រង្វង់​មូល​ព្រា​បសរ ។

លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង បញ្ជាក់ថា ក្រៅពី​ផ្លូវ​ពីរ​ខ្សែ​ខាងលើនេះ នៅមាន​គម្រោង​ចាក់​ផ្លូវ​ប្រភេទ​គុណភាព​ខាងលើ ក្នុង​ក្រុង​បាត់ដំបង​បន្ថែមទៀត​ដែរ ជា​គម្រោង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ចាប់ពី​ចំណុច​មុខ​សាលាខេត្ត​ដល់​ផ្សារលើ និង ផ្លូវ​លេខ​ពីរ ចាប់ពី​ចំណុច​វត្ត​ដំរី​ស ដល់​ផ្លូវជាតិ​លេខ​ប្រាំ ៕

#អរគុណសន្តិភាព

Leave a Reply