You are currently viewing ក្រសួងបរិស្ថាន គ្រោង​បំពាក់​អំពូល​សូ​ឡា​នៅតាម​សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ

ក្រសួងបរិស្ថាន គ្រោង​បំពាក់​អំពូល​សូ​ឡា​នៅតាម​សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ

ព្រះ​ស៊ី​ហ​នុ៖   នៅ​រសៀល​ថ្ងៃទី២២ខែធ្នូ​ឆ្នាំ២០២០ ការបណ្តុះបណ្តាល​បច្ចេក​ទេស​ដំឡើង​អំពូល​សូ​ឡា​និង​បរិក្ខា​មួយ​មួយចំនួនទៀត​ដែលជា​អំណោយ​របស់​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ។

ការបណ្តុះបណ្តាល​បច្ចេក​ទេស​ស្តីអំពី​របៀប​ដំឡើង​ប្រព័ន្ធ​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ សូ​ឡា​pv និង​ម៉ូតូ​ប្រើ​អាគុយ​នេះ មាន​មន្ត្រី​តំណាង​ក្រុង/ស្រុក​ទាំងអស់​នៃ​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​ដោយមាន​អ្នកជំនាញ​មកពី​ចិន​បានធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់។

នៅ​ថ្ងៃទី២៣ខែធ្នូ​ឆ្នាំ២០២០ ទាំង​អ្នកជំនាញ​និង​សិក្ខាកាម​នឹង​ចុះ​ពិនិត្យ​ទំនិញ​ដែល​បាន​ដឹក​មកដល់​រក្សា​ក្នុង​ឃ្លាំង​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ស្រាប់ ព្រមទាំង​មើល​ការបង្ហាញ​អំពី​របៀប​ដំឡើង​ជាក់ស្តែង​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ចិន។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បញ្ជាក់ថា​សម្ភារៈ​ដែល​គ្រោង​ផ្តល់ជូន​មាន៖

១.អំពូល​ដាក់ តាមផ្លូវ២៨០០

២.អំពូល​បំពាក់​តាម​អគារ​ចំនួន ២០០ សម្រាប់​ផ្តល់ជូន​តាម​សាលា​គោលដៅ​នៅ​ខេត្ត​ព្រះសីហនុ។

៣.ម៉ូតូ​ប្រើ​អាគុយ​ចំនួន២០០គ្រឿង សម្រាប់​ចែកជូន​មន្ត្រី​តាម​មន្ទីរ​បរិស្ថាន​ទូទាំងប្រទេស។

៤.ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ផងដែរ។

សម្ភារៈ​ទាំងអស់នេះ​បើ​គិត​ជា​ថវិកា​ប្រមាណ៣លាន​ដុល្លា ដែលជា​អំណោយ​របស់​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន ប្រគល់ជូន​ក្រសួងបរិស្ថាន​កម្ពុជា​ក្រោម​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការបញ្ចេញ​កាបូន​ទាប ។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ អបអ​សាទរ​ដល់​ក្រសួងបរិស្ថាន បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​ដល់​ក្រុមបច្ចេកទេស​ក្រុង ស្រុក​ទាំង ៥ របស់​ខេត្ត​ព្រះសីហនុ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ អោយ​ក្លាយជា​ប៉ូល​សេដ្ឋ​ស្របតាម​បំណង​រដ្ឋាភិបាល។

ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​ជា​ក្រុមការងារ ទទួលបន្ទុក​ជួយ​វិស័យ​អប់រំ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ ជា​ប៉ូល​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប។ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​តែង​ស្វះស្វែង​កៀរគរ​ពី​ប្រភពផ្សេងៗដើម្បី​រួមចំណែក​គាំទ្រ​ការអប់រំ​បណ្តុះ​ធនធានមនុស្ស​នៅ​ខេត្ត​ព្រះសីហនុ។ឯកឧត្តម ចង់ឃើញ​យុវជន​ខេត្ត​ព្រះសីហនុ មានចំណេះ ជំនាញ បំ​និ​ន​ប្រសប់ មាន​សមត្ថភាព និង​ទទួលបាន​ឱកាស​ការងារ​ច្រើន​ពី​ការអភិវឌ្ឍ​នៅ​ខេត្ត​នេះ​ផ្ទាល់។

តាមរយៈ​ការបណ្តុះបណ្តាល​ខ្លី​នា​ថ្ងៃនេះ

សង្ឃឹមថា​សិក្ខាកាម​ទាំង៥ ក្រុង ស្រុក ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែមទៀត​យកទៅ​ធ្វើការ​ដំឡើង ថែរក្សា​ជួសជុល​ប្រព័ន្ធ​សូ​ឡា​ឱ្យមាន​ប្រសិទ្ធភាព​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង៕

#អរគុណសន្តិភាព

Leave a Reply