តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញប្រគល់រថយន្ត ០១គ្រឿង និងសម្ភារមួយចំនួន ដល់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ ដើម្បីយកទៅបំរើការងារនៅក្នុងអង្គភាព។

សម្ភារដែលបានផ្ដល់នាឱកាសនោះដែរ រួមមាន៖ អង្ករ ០១តោន មីកំប៉ុង ១១០កេះ និងទឹកបរិសុទ្ធ ៥០កេះ និងរថយន្ត ០១គ្រឿង ដែលជាអំណោយផ្ទាល់របស់ ឯកត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ប្រគល់ជូនពន្ធនាគារខេត្ត៕


#អរគុណសន្តិភាព