You are currently viewing កុំ​ភ័យ​អី​ការប្រើប្រាស់​កម្មវិធី Telegram នៅតែ​មិនមាន​ការបង់ថ្លៃ​សេវាកម្ម​ដដែល

កុំ​ភ័យ​អី​ការប្រើប្រាស់​កម្មវិធី Telegram នៅតែ​មិនមាន​ការបង់ថ្លៃ​សេវាកម្ម​ដដែល

ភ្នំពេញ៖សម្រាប់​អ្នកប្រើប្រាស់​ដែល​តែងតែ​គិតពី​ការការពារ ទិន្នន័យ​ឯកជន​ភាព​របស់​ពួកគេ កម្មវិធី Telegram គឺជា​កម្មវិធី​ដែល​គេ​ប្រើប្រាស់​ដោយសារតែ​កម្មវិធី​នេះ​បាន​ផ្ដល់នូវ​មុខងារ end-to-end encryption មុនគេ។

កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេស​ជាច្រើន ជាពិសេស​នៅក្នុង​ប្រទេសមួយ​ចំនួន​នៃ​អតីត​សហភាពសូវៀត​និង​ប្រទេស​អុ​ី​រ៉ង់ ហើយ​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រមាណ​ជិត៥០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ចំណែកឯ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​នោះ កម្មវិធី Telegram ក៏មាន​ការពេញនិយម​គួរសម​ដែរ ដោយសារ​កម្មវិធី​នេះ​ងាយស្រួល​នឹង​ប្រើ ហើយ​ម្យ៉ាងវិញទៀត​វា​មិនមាន​បញ្ហា​ច្រើន​ផង​នោះ។

ដើម្បី​រក​កម្រៃ​មក​ផ្គត់ផ្គង់​សេវាកម្ម​នេះ​ដែលមាន​អ្នកប្រើប្រាស់​កាន់តែច្រើន​នោះ កាលពីពេលថ្មីៗនេះ​លោក Pavel Durov ដែលជា​ស្ថាបនិក​របស់​កម្មវិធី Telegram បានប្រកាសថា នឹង​ចាប់ផ្ដើម​ឱ្យមាន​ការបង់ថ្លៃ​សេវាកម្ម​ក្នុង​ឆ្នាំ២០២១ ដែល​នេះ​ធ្វើឱ្យ​អ្នកប្រើប្រាស់​មួយចំនួន​គិតថា​គេ​ត្រូវតែ​បង់ប្រាក់​ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​តាម​ការពិត​លោកអ្នក​ភាគច្រើន​គឺអាច​នៅតែ​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​អ្វី​ទាំងអស់។

លោក Pavel Durov បានបញ្ជាក់​នៅក្នុង​ការ​ប្រកាស​របស់គាត់​ថា ការបង់ថ្លៃ​សេវាកម្ម​គឺ​សម្រាប់តែ​អ្នកប្រើប្រាស់​ដែល​ផ្ញើ​ឯកសារធំៗ “Power users” ហើយ​ដែល​ចង់​ប្រើប្រាស់​មុខងារថ្មីៗបន្ថែម។ ការទាញយក​និង​ការប្រើប្រាស់​កម្មវិធី ជាមួយនឹង​មុខងារ​ដែលមាន​ក្នុងពេល​បច្ចុប្បន្ន​គឺ​នៅតែ​មិនចាំបាច់​បង់ថ្លៃ​សេវាកម្ម​ដដែល។ ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វិញ​នោះ វា​ក៏​មិនមាន​ការប៉ះពាល់​ដល់​អ្ន​ក​ប្រើប្រាស់​ទូទៅ​ជា​លក្ខណៈ​ឯកជន​ទេ នេះ​គឺ​សម្រាប់តែ​ផ្សព្វផ្សាយ​នៅក្នុង​ក្រុម​របស់​អ្នកប្រើប្រាស់​ដែលមាន​អ្នកតាមដាន​ច្រើន “Massive public one-to-many channels” តែប៉ុណ្ណោះ៕

ប្រភព៖នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា

#អរគុណសន្តិភាព

Leave a Reply