You are currently viewing ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ចេញ​សេចក្ដីបំភ្លឺ​ព័ត៌មាន​អំពី​ការស្លាប់​ពល​ការិនី ផ្នែក​កសិកម្ម​ឈ្មោះ នួន សុខ​ខេង

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ចេញ​សេចក្ដីបំភ្លឺ​ព័ត៌មាន​អំពី​ការស្លាប់​ពល​ការិនី ផ្នែក​កសិកម្ម​ឈ្មោះ នួន សុខ​ខេង

កូរ៉េ៖  ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស​ជម្រាបជូន សាធារណៈជន​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ស្ថានទូត​បានទទួល​ព័ត៌មាន​ផ្លូវការ​ពី​ប៉ូលីស​កូរ៉េ  អំពី​ការស្លាប់​ពល​ការិនី ផ្នែក​កសិកម្ម​ឈ្មោះ នួន សុខ​ខេង កើត​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ ដែល​កាន់​លិខិតឆ្លងដែន​លេខ N002***** បានទទួល​មរណភាព​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង ៤ និង៣០នាទី​រសៀល ស្ថិតនៅ​តំបន់​ផូ​ឆន់។

ក្នុងករណីនេះ ស្ថានទូត​កម្ពុជា សង្កេតឃើញ​ការចុះផ្សាយ​ព័ត៌មាន​មួយចំនួន ក្នុង​បណ្ដាញ​សង្គម និង​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​សាធារណរដ្ឋ​កូរ៉េ អំពី​ការស្លាប់​របស់​ពល​ការិនី​ខាងលើ ដែល​បាន​លើក​ហេតុផលផ្សេងៗគ្នា ដែល​ផ្ទុយ​ពី​ការពិត និង​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​ក្រៅច្បាប់ មួយចំនួន​តូច បាន​វាយប្រហារ​មកលើ​ស្ថានទូត​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន ភស្ដុតាង​ត្រឹមត្រូវ ដែលជា​ចេតនា​កេងចំណេញ​នយោបាយ​ពី​ការស្លាប់​នេះ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សូមបញ្ជាក់ថា បន្ទាប់ពី​បានទទួល​របាយការណ៍​ផ្លូវការ អំពី​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ដែល​ផ្ដល់​ដោយ​ប៉ូលីស​កូរ៉េ នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺ​ពល​ការិនី​ឈ្មោះ នួន សុខ​ខេង ខាងលើ បាន​ស្លាប់​បណ្ដាលមកពី​មាន​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន​ជា​បញ្ហា​ចម្បង។ យោងទៅតាម​នីតិវិធីរ​បស់​ប៉ូលីស ជាមួយនឹង​កិច្ច​អន្ដរាគមន៍ និង​តាមដាន​របស់​ស្ថានទូត ការធ្វើ​កោសល្យ​វិ​ច្ច័​យ​នេះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ និង​រដ្ឋអាជ្ញា ធ្វើការ​ស៊ើបអង្កេត​មើល​បន្តទៀត ដើម្បីឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ និង​សុក្រឹត្យភាព។ ទន្ទឹមនេះ ស្ថានទូត​កម្ពុជា បានទទួល​ការ​សូមទោស​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​កូរ៉េ​មួយចំនួន និង​បានកែតម្រូវ​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ពល​ការិនី​ខាងលើ​ឡើងវិញ ក្រោយពី​ពួកគេ​ទទួលបាន​ដំណឹង​ពី​ប៉ូលីស​កូរ៉េ​ដូចគ្នា។  លើសពីនេះ ស្ថានទូត​កម្ពុជា តែងតែ​ជួយ​សម្របសម្រួល​ឯកសារ ចាត់ចែង​តាម​នីតិវិធី​ក្នុងការ​រៀបចំ​ពិធី​បូជាសព និង​សហការ​ជាមួយ​ការិយាល័យ​មេធាវី ក្រុមអ្នកច្បាប់ ក្នុងការ​ប្ដឹង​ទាមទារ​គ្រប់​ករណី​ទាំងអស់ ដើម្បី​រក​យុត្តិធម៌​ឱ្យមាន​តម្លាភាព​ជូន​ទៅដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏ដូចជា​ការពារ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ខ្មែរ​ទាំងអស់។ នាពេល​កន្លងមក ស្ថានទូត​កម្ពុជា និង​ស្ថានទូត​តាម​បណ្ដា​ប្រទេស​បញ្ជូន​ពលករ​ទាំង១៥ទៀត តែងតែ​លើក​បញ្ហា នៃ​ការ​ស្នាក់នៅ​របស់​ពលក​រ បញ្ហា​កូ​វីដ និង​បញ្ហាផ្សេងៗ ទៅ​ពិភាក្សា ជាមួយ​អាជ្ញាធរ​កូរ៉េ ជាពិសេស​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​មុខ៕

#អរគុណសន្តិភាព

Leave a Reply