You are currently viewing សម្តេច​តេ​ជោ​អំពាវនាវ​ថែរក្សា​សុវត្ថិភាព​សុខភាព​ក្នុង​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស( Christmas)

សម្តេច​តេ​ជោ​អំពាវនាវ​ថែរក្សា​សុវត្ថិភាព​សុខភាព​ក្នុង​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស( Christmas)

ភ្នំពេញ៖  សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​នៅ​ថ្ងៃទី២៥ ខែធ្នូ នេះ​ជា​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស(Christmas) ដែលជា​បុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​អ្នក​គ្រី​ស្ទ​បរិស័ទ (Christian)។

សម្តេច​តេ​ជោ​បន្តថា ដោយសារ​ប្រទេស​យើង​កំពុងតែ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ-១៩ ដូច្នេះហើយ​បងប្អូន​គ្រី​ស្ទ​បរិស័ទ​យើង​មិនបាន​ប្រារព្ធ​ពិធី​នេះ​ឲ្យ​បាន​អធិក​អ​ធ័​ម​នោះទេ ប៉ុន្តែ​គឺ​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​កេ​ហ​ដ្ឋា​នរៀងៗខ្លួន​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់។

សម្តេច​បន្ថែមថា សូម​ជូនពរ​បងប្អូន​គ្រី​ស្ទ​បរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស មាន​សុខ​ភាពល្អ ជៀស​ផុតពី​ជំងឺ​កូ​វីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លង​កូ​វីដ ១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹ​ល ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព ហើយ​ចំពោះ​បងប្អូន​កូនក្មួយ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សូម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

#អរគុណសន្តិភាព

Leave a Reply