You are currently viewing ឯកឧត្តម ហ៊ុន​មា​នី​បង្ហាញ​ការសោកស្តាយ​មិនបាន​ជួបជុំ​ចែករំលែក​ក្តី​ស្រលាញ់ និង​ភាពសប្បាយ​រីករាយ​ជាមួយ​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ នៅ​ឆ្នាំនេះ

ឯកឧត្តម ហ៊ុន​មា​នី​បង្ហាញ​ការសោកស្តាយ​មិនបាន​ជួបជុំ​ចែករំលែក​ក្តី​ស្រលាញ់ និង​ភាពសប្បាយ​រីករាយ​ជាមួយ​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ នៅ​ឆ្នាំនេះ

ភ្នំពេញ៖ឯកឧត្តម ហ៊ុន​មា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បង្ហាញ​ការសោកស្តាយ​មិនបាន​ជួបជុំគ្នា​ចែករំលែក​ក្តី​ស្រលាញ់ និង​ភាពសប្បាយ​រីករាយ​ជាមួយកូនៗនៅ​អង្គការ​ផ្ទះបាយ​កុមារ នៅ​ឆ្នាំនេះ ដោយសារ​ជំងឺ​កូ​វីដ ១៩ តែ​ក៏បាន​រៀបចំ​កាដូ និង​អាហារ​ចែក​ដល់កូនៗនៅតាម​កន្លែង​រស់នៅ​ផងដែរ។

ឯកឧត្តម ហ៊ុន មា​នី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នៅថ្ងៃនេះ​រៀបរាប់ថា​ជា​រៀងរាល់ឆ្នាំ ពួកយើង​តែងតែបាន​ជួបជុំគ្នា​ចែករំលែក​ក្តី​ស្រលាញ់ និង​ភាពសប្បាយ​រីករាយ​ជាមួយកូនៗនៅ​អង្គការ​ផ្ទះបាយ​កុមារ។

ឯកឧត្តម​បន្តថា ឆ្នាំនេះ​ដោយសារ​ជំងឺ​កូ​វីដ ១៩ មិនទាន់​សាប​រលត់​បាត់អស់ បានធ្វើឱ្យ​យើង​មិនអាច​រៀបចំ​កម្មវិធី​ជួបជុំគ្នា​បាន។ ប៉ា​ម៉ាក់ និងបងៗទាំងអស់គ្នា​មាន​សេចក្តី​នឹករឭក​ដល់កូនៗទាំងអស់គ្នា​យ៉ាងខ្លាំង ហើយ​ពិតជា​ចង់​ជួបគ្នាឆាប់ៗនេះ​ណាស់។

ឯកឧត្តម​បន្ថែមថា ទោះជា​យ៉ាងណាក្តី ប៉ា​ម៉ាក់ និងបងៗក៏បាន​រៀបចំ​កាដូ និង​អាហារ​ចែក​ដល់កូនៗនៅតាម​កន្លែង​រស់នៅ​ផងដែរ។ ប៉ា​ម៉ាក់​សង្ឃឹមថាកូនៗនឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​ចូលឆ្នាំ​សកល​ខាងមុខនេះ។

ឯកឧត្តម​ក៏បាន​ជូនពរ​ថា សូម​កូន​ទាំងអស់គ្នា​ថែរក្សា​សុខភាព អនុវត្ត​វិធាន​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺផ្សេង៕

#អរគុណសន្តិភាព

Leave a Reply