You are currently viewing កម្ពុជា​កោតសរសើរ​ភាគី​ចិន​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទោះ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩ ដែល​នឹង បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នា​ខែឧសភា

កម្ពុជា​កោតសរសើរ​ភាគី​ចិន​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទោះ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩ ដែល​នឹង បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នា​ខែឧសភា

ភ្នំពេញ៖  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ២០២៣ ហៅ​កាត់​ថា CAMSOC បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួត​ពិនិត្យមើល​ការសាងសង់​កីឡដ្ឋាន​ធំ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CAMSOC។

ផ្អែក​តាម​ប្រភព​ដដែល ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍​ក្នុងពេលនោះ​ថា ទោះ​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ-១៩ក៏ដោយ ក៏​ដំណើរ​ការសាងសង់​នៅតែ​បន្តធ្វើ​យ៉ាងសកម្ម ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បញ្ចប់​តាម​គម្រោង នា​អំឡុង​ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ ក្រុមហ៊ុន​ចិន​ដែល​សាងសង់​កីឡដ្ឋាន​ធំ​បាននិងកំពុង​គ្រប់គ្រង​កម្មករ​ខ្មែរ-ចិន​ជាង៥០០នាក់​បានល្អ​ណាស់ ក្នុងនោះ មាន​កម្មករ​ខ្មែរ​ជាង៣០០នាក់ ដោយ​យឺតយ៉ាវ​តែ​ទៅលើ​ការដឹកជញ្ជូន​សម្ភារៈ បំពាក់​ដំបូល​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជា​ទិញ​មកពី​អាល្លឺម៉ង់។

ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​គ្រោង​ចំណាយ​ការសាងសង់​សរុប​ទាំងអស់ ជិត១៦០លាន​ដុល្លារ​អាមេរិក គឺជា​ជំនួយឥតសំណង​ទាំងស្រុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ៦ម៉ឺន​នាក់ ពេល​សាងសង់​រួចរាល់៕

#អរគុណសន្តិភាព

Leave a Reply