You are currently viewing រំឭក​ហេតុការណ៍សំខាន់ៗប្រចាំឆ្នាំ២០២០ ដែល​ធ្វើឱ្យ​ទ្វីបអាស៊ី ត្រូវ​ញ័រ​រញ្ជួយ ក្រៅពី​មេរោគ​កំណាច​កូ​វីដ-១៩

រំឭក​ហេតុការណ៍សំខាន់ៗប្រចាំឆ្នាំ២០២០ ដែល​ធ្វើឱ្យ​ទ្វីបអាស៊ី ត្រូវ​ញ័រ​រញ្ជួយ ក្រៅពី​មេរោគ​កំណាច​កូ​វីដ-១៩

បរទេស៖  មានតែ​មិន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ដែល​កើតមាន​ហេតុការណ៍សំខាន់ៗ ដែល​ហុច​ផលប៉ះពាល់​ដល់​ទូទាំង​ពិភពលោក ហើយ​ឆ្នាំ២០២០ ក៏​ជា​ឆ្នាំ​មួយ​ក្នុងចំណោម​ឆ្នាំ​ទាំង​នោះដែរ ដែល​មនុស្សម្នា​ទូទាំង​ពិភពលោក  សុទ្ធតែ​ត្រូវ​ប្រឈម​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩។

តែ​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល ១២ខែ​កន្លង​ទៅនោះ មិនមែន​មានតែ​រឿង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​តែមួយ​នោះ​ប៉ុណ្ណោះ​ទេ…។

អី​លូវ​យើង​នាំគ្នា​ត្រឡប់​ទៅ​មើល ១០ហេតុការណ៍​សំខាន់​ក្នុង​ទ្វីបអាស៊ី ដែល​មិនមាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-១៩ទាល់តែសោះ ដូចតទៅ…៖

១-ថ្ងៃទី២៤ កុម្ភៈ ២០២០ ៖ ប្រជាជន​បង្កហេតុ​ការណ៍​ចលាចល​ដ៏​អាក្រក់ និង​សាហាវ​បំផុត​ក្នុង​ជុំ​រាប់សិប​ទសវត្ស​រ៍ក​ន្ល​ង​មក ក្នុង​ទីក្រុង​នី​វ​ដេលី ប្រទេស​ឥណ្ឌា

រូបភាព​នេះ ជា​រូបភាព​ដែល​អ្នក​កាន់សាសនា​ហិណ្ឌូ កំពុង​ចោមរោម​វាយដំ​បុរស​ជនជាតិ​មូស្លីម​ម្នាក់​យ៉ាង​ឃោរឃៅ ដែល​វា​បាន​ក្លាយជា​រូបភាព​ដ៏​សំខាន់​មួយ នៃ​ហេតុការណ៍​ចលាចល​ខាង​សាសនា នៅក្នុង​ទីក្រុង​នី​វ​ដេលី កាលពី​ខែកុម្ភៈ។

“អ្នក​ដែល​បានឃើញ​រូបភាព​នេះ គ្មាន​អ្នកណាម្នាក់​គិតថា ខ្ញុំ​រួច​ជីវិត​នោះទេ” លោក​ម៉ូ​ហា​ម៉ាត់ ស៊ូ​បា​អ៊ីរ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​BBC ក្រោយពេល​ចេញពី​មន្ទីរពេទ្យ ក្នុង​សភាព​ដែល​ក្បាល​របស់លោក នៅ​ត្រូវ​រុំ​ដោយ​ក្រណាត់​បង់​រុំ​របួស​នៅឡើយ។

ការប្រើ​កម្លាំងបាយ​ប្រទូសរ៉ាយ ក្នុងអំឡុង​ការតវ៉ា ដែលមាន​មូលហេតុ​មកពី​ច្បាប់​សញ្ជាតិ​ថ្មី របស់​ប្រទេស​ឥណ្ឌា បានធ្វើឱ្យ​លោក​ស៊ូ​បា​អ៊ីរ ប៊ិះ​នឹង​ស្លាប់ តែ​បុរស​វ័យ ៣៧ឆ្នាំ​រូបនេះ ក៏​រួច​ជីវិត​មក​បាន ទោះជា​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ។

ក្រុមមនុស្ស​ប្រុស ដែល​ស្រែក​ប្រកាស​ប្រយោគ​គាំទ្រ​សាសនា​ហិណ្ឌូ ចោមរោម​វាយដំ លោក​ម៉ូ​ហា​ម៉ាត់ ស៊ូ​បា​អ៊ីរ ដោយ​ដំបង​ឈើ និង​ដែក

ខណៈ​ដែលមាន​អ្នកស្លាប់​ដោយសារ​ហេតុការណ៍​ចលាចល​នេះ ច្រើនជាង ៥០នាក់ និង​មាន​អ្នក​ត្រូវ​ភៀសខ្លួន​ចេញពីផ្ទះ​ជាច្រើន​ពាន់​នាក់​ទៀត។ នេះ​គឺជា​ការ​ចលាចល​ដែល​បង្កដោយ​ប្រជាជន​មួយ ដែល​អាក្រក់ និង​ឃោរឃៅ​បំផុត ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ចម្បង​របស់​ប្រទេស​ឥណ្ឌា ក្នុង​ជុំ​ច្រើនសិប​ឆ្នាំ​កន្លងមកនេះ។

តែ​លោក ស៊ូ​បា​អ៊ីរ បាន​ថ្លែងថា លោក​នៅតែ​មិន​អស់ជំនឿ​លើ​ភាព​មនុស្សធម៌ “មនុស្ស​ដែល​ធ្វើអំពើ​ដ៏​កាច​សាហាវ​បែបនេះ មិន​អាចជា​មនុស្ស​រប​ស់​សាសនា​ដ៏​ល្អ​បានទេ” លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ទីបញ្ចប់។

២-ថ្ងៃទី១៦ មិថុនា ២០២០ ៖ នៅពេលដែល​សេចក្ដី​សង្ឃឹមថា​មាន​សន្តិភាព រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ត្រូវ​រលំរលាយ ក្លា​យមក​ត្រឹមតែ​ជា​ផ្សែង

ការិយាល័យ​ទំនាក់ទំនង​ការងារ​រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង គឺជា​និមិត្តរូប នៃ​សេចក្ដី​សង្ឃឹមថា នឹង​កើតមាន​សន្តិភាព​នា​យុគ​សម័យថ្មី​នេះ។

មនុស្សម្នាធ្វើដំណើរទៅមកក្នុងទីក្រុងសេអ៊ូល ឈរទស្សនាកម្មវិធីព័ត៌មាន ដែលផ្សាយអំពីការបំផ្ទុះអគារការិយាល័យទំនាក់ទំនងរួមរបស់ប្រទេសកូរ៉េទាំង២

ទីនេះ គឺជា​ទីកន្លែង​ដែល​ប្រទេស​ទាំង២ បានរៀបចំ​កិច្ចចរចា​រវាង​គ្នា​ដោយផ្ទាល់ ជា​លើកដំបូង ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ត្រូវបាន​បញ្ចប់…តែ​នៅ​ខែមិថុនា ទីកន្លែង​នេះ បែរជា​រលំរលាយ​ក្លាយជា​ផ្សែង…។

រដ្ឋបាល​កូរ៉េខាងជើង បាន​បំផ្ទុះ​គ្រាប់បែក​កម្ទេច​អគារ​មួយ​នេះ ដោយបាន​បញ្ជាក់ថា ត្រូវ​ការឱ្យ “កម្ទេច​សំរាម​មនុស្ស និង​អ្នក​ដែល​ផ្ដល់​ការការពារ​កម្ទេច​សំរាម​ពួកនេះ ត្រូវតែ​សង​មកវិញ​យ៉ាង​ស័ក្តិសម ពី​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​បាន​បង្កឡើង”

នោះ​គឺ សំដៅ​ទៅលើ​ពួកក្រុម​អ្នក​ក្បត់​ប្រទេស ដែល​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ទាំងឡាយ ដែល​បាន​ចែកចាយ​ខិត្តប័ណ្ណ​ប្រឆាំង​របប​លោក​គីម ជុង​អ៊ុន ចូលទៅក្នុង​ប្រទេស​កូរ៉េខាងជើង ដោយ​ប្រើ​បាល់​ឡុង​ហោះ ឬ​មិន​ទេ​ក៏​ដាក់ចូល​ក្នុង​ដប បណ្ដែត​ទៅតាម​ទឹកទន្លេ ក្នុងអំឡុង​ច្រើន​ឆ្នាំកន្លងមក។

អគារ​នេះ ត្រូវបាន​ទុកចោល​មក​តាំងពី​ខែមករា ដោយសារតែ​មេរោគ​កូ​វីដ-១៩ តែ​សំឡេង​គ្រាប់បែក​ផ្ទុះ​កម្ទេច​អគារ​ក្នុង​គ្រានោះ នៅតែ​លាន់ឮ​កងរំពង​នៅក្នុង​ពិភពលោក។

វា​ជាស​ញ្ញា​ដែល​បញ្ជាក់​ច្បាស់ រដ្ឋបាល​កូរ៉េខាងជើង មិន​សប្បាយចិត្ត​យ៉ាងខ្លាំង និង​តាម​ដែល​អ្នកវិភាគ​ម្នាក់​បាន​ថ្លែងថា ហេតុការណ៍​នេះ​គឺ “ជា​ចំណុច​ផ្លាស់ប្ដូរ ដែលជា​ប្រផ្នូល​អាក្រក់​បំផុត​របស់​ប្រទេស​ទាំង២។

ចុចអានភាគ២៖ រំឭក​ហេតុការណ៍សំខាន់ៗប្រចាំឆ្នាំ២០២០ ដែល​ធ្វើឱ្យ​ទ្វីបអាស៊ី ត្រូវ​ញ័រ​រញ្ជួយ ក្រៅពី​មេរោគ​កំណាច​កូ​វីដ-១៩

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន BBC

បកប្រែ និង​កែសម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

This Post Has One Comment

Leave a Reply