You are currently viewing រដ្ឋសភា​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ 

រដ្ឋសភា​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ 

ភ្មំ​ពេញ៖  រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក​ទី៥ នីតិកាល​ទី៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១០រូប។

របៀបវារៈ សម័យប្រជុំ​នាឱកាស​នេះ មាន​ចំនួន២ គឺ៖

១- ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ៖

– ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ

– ឯកឧត្តម សៅ សារ៉ាត់ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន

២- ការបោះឆ្នោត​ជ្រើសតាំង៖

– ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍

– លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

 

ចំពោះ​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី៥ នីតិកាល​ទី៦ នឹងមាន​ផ្សាយ​ជូន នៅពេល​បញ្ចប់​នៃ​កិច្ចប្រជុំ៕

#អរគុណសន្តិភាព

Leave a Reply