ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាខួប២២ឆ្នាំ (២៩ធ្នូ១៩៩៨ – ២៩ធ្នូ២០២០ ) ដែលកម្ពុជាបានរកឃើញនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិទាំងស្រុង ក្រោយរងការបែកបាក់គ្នាយ៉ាងតិច ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នយោបាយឈ្នះ-ឈ្នះ គឺជាមហាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាស្ថាពរ នូវដែនដីសុវណ្ណភូមិនៃកម្ពុជា ដែលធ្លាប់បានឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហា សោកស្តាយ អស់ជាច្រេីនសតវត្ស ប្រែក្លាយមកជាការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាព ទឹកដី វឌ្ឍនភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុង សម័យតេជោសន្តិភាព»។

នយោបាយ ឈ្នះ-ឈ្នះ គឺជានយោបាយប្រាកដនិយម ប្រកបដោយការជឿជាក់ ដែលបាននាំមកនូវសន្តិភាពមួយពេញលេញ ប្រកបដោយចីរភាព ហើយសន្តិភាពនេះពិតជានឹងគង់វង្សឋិតឋេរយូរអង្វែងទៅមុខទៀត ជាមួយនឹងការជឿជាក់ របស់សង្គមជាតិទាំងមូល ក្នុងការចូលរួមថែរក្សាការពារសន្តិភាពដ៏ថ្លៃថ្លានេះ ក៏ដូចជាចូលរួមក្នុងគ្រប់ចលនាជាតិធំៗឯទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់ នៃប្រជាជាតិខ្មែរ ៕
https://youtu.be/ganLBheQEZU
#អរគុណសន្តិភាព