You are currently viewing សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស នាពេល​បន្តិចទៀតនេះ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស នាពេល​បន្តិចទៀតនេះ

ភ្នំពេញ៖  នៅ​ម៉ោង៩.០០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស​មួយ​ចេញពី​គេហដ្ឋាន នា​ក្រុង​តាខ្មៅ ដោយ​ផ្សាយ​ផ្ទាល់​តាម គេហទំព័រ​ហ្វេ​ស​ប៊ុ​ក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ទូរ​ទ្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ប្រធានបទ​សារ​ពិសេស​នា​ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»  សមិទ្ធផល​ជាច្រើន​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​ក្រោម​ម្លប់​សុខសន្តិភាព​កើតចេញពី​នយោបាយ​ឈ្នះ-ឈ្នះ និង​ដំណឹង​ល្អ​នៃ​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply