You are currently viewing ស្នាមញញឹម​របស់​អាជីវ​កបាន​ផុស​ឡើង រដ្ឋបាលខេត្ត​កំពង់ចាម លើកយក​គោលការណ៍​ឈ្នះ ឈ្នះ មក​ដោះស្រាយ

ស្នាមញញឹម​របស់​អាជីវ​កបាន​ផុស​ឡើង រដ្ឋបាលខេត្ត​កំពង់ចាម លើកយក​គោលការណ៍​ឈ្នះ ឈ្នះ មក​ដោះស្រាយ

កំពង់ចាម៖បញ្ហា​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ផ្អាវ បាន​បង្ករ​នូវ​ការកកស្ទះ និង​បាត់បង់​នូវ​សោភ័ណភាព អស់​រយៈកាល​ជាច្រើន​ទស្សវត្ស​មកហើយ។ ប៉ុន្តែ​ដោយ​ភាពឈ្លាសវៃ និង​បុ​ិ​ន​ប្រសព្វ​ក្នុងការ​ដឹកនាំ​របស់​ឯក​ឧ​ត្ត​ម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​បានប្រែក្លាយ​តំបន់​ប្រជុំជន​មួយ​នេះ ដែល​ធ្លាប់​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន មកជា​ទីប្រជុំជន​មួយ​ដែលមាន​ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាជន​យើង។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ នៅ​សាលាខេត្ត​កំពង់ចាម ឯកឧត្តម​ន អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ រវាង​អាជីវក១ គ្រួសារ ដែលមាន​ទីលំនៅ​ជាប់​ផ្លូវកែង​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​មិន​ព្រម​ឯកភាព​លើ​ការសាងសង់​ប៉ុស្តិ៍​ប្រចាំការ២៤/២៤ម៉ោង​របស់​សម​ត្ត​កិច្ច​ស្រុក​បាធាយ។

ក្រោម​ដំណោះស្រាយ​ដ៏​បុ​ិ​ប្រសព្វ​លើ​គោលការណ៍ ឈ្នះ ឈ្នះ របស់​ឯកឧត្តម អ៊ុន ចាន់​ដា បានធ្វើឱ្យ​កញ្ញា ហេង វួ​ច​នា ដែលជា​អាជីវករ​នៅផ្ទះ​កែង​ផ្លូវ​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ចេញ​នូវ​ស្នាមញញឹម ដែល​កន្លងមក​នាង​មិនបាន​ព្រម​ធ្វើការ​សប្បទាន ឬ​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងការ​សាងសង់​ប៉ុស្តិ៍​ប្រចាំការ​ខាងលើ​ឡើយ ប៉ុន្តែ​នៅ​ព្រឹក​នេះ នាង​បាន​យល់ព្រម​សប្បទាន និង​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងការ​សាងសង់​ប៉ុស្តិ៍​ប្រចាំការ២៤/២៤ម៉ោង​ខាងលើ​ហើយ ដោយ​ក្រុមការងារ​យើង​សម្រេចយក​ថ្ងៃ៣០ ខែធ្នូ ២០២០ ជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្តន៍​នៃ​ការសាងសង់​តែម្តង។

 

ជាទី​បញ្ចប់​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​នូវ​អំណរគុណ​ដល់​ក្រុមការងារ និង​កញ្ញា ហេង វួ​ច​នា ដែល​បាន​ព្រមព្រៀង​ចាប់ដៃ​ធ្វើការ​សហការគ្នា ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​ប្រជុំជន​ផ្សារ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ទទួលបាន​នូវ​ស្ថេរភាព សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ និង​ផាសុខភាព ដើម្បី​ភាពសុខសាន្ត​របស់​អាជីវ​ក និង​ប្រជាជន​យើង៕

#អរគុណសន្តិភាព

Leave a Reply