បរទេស៖នៅថ្ងៃសៅរ៍នេះ៥ខែកញ្ញានេះក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលបាន ថាជាសះស្បើយថ្មីឡើងវិញពីសំណាក់អ្នក ជំងឺកូវីដមាន ១៧១២ គិតត្រឹមថ្ងៃសុក្រម្សិលមិញដែលវាបានធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយ នៅទូទាំង ប្រទេសមានដល់ ១០០៣៥៧ នាក់។
ក្នុងនោះផងដែរចំនួនសរុបនៃអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអែលបានឈានដល់ ១២៦៤១៩ ខណៈដែលករណីថ្មីមានចំនួន ១៩៦៤ហើយចំនួននៃអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួន២៥០៦៩នាក់ ។
ដោយឡែក ករណីស្លាប់បានកើនឡើងដល់ ៩៩៣ នាក់ដោយមានអ្នកស្លាប់ថ្មីចំនួន ៨ នាក់ខណៈចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើងពី ៤២៣ នាក់ដល់ ៤២៦ នាក់ក្នុងចំណោមអ្នកជំងឺ ៨៣០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

កាលពីព្រឹកថ្ងៃសុក្រក្រសួងបានប្រកាសចាត់ចំណាត់ថ្នាក់នៃទីក្រុងនិងទីប្រជុំជនទាំងអស់ក្នុងប្រទេសអ៊ីស្រាអែលដោយពណ៌ស្របតាមផែនការ“ ភ្លើងស្តុប” ថ្មីដែលបានសំរេចដោយរដ្ឋាភិបាល។