បរទេស៖ទូរទស្សន៍ BBC ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ទី៥ខែកញ្ញានេះបានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសអ៊ីរ៉ង់ទំនងជាកំពុងមានបរិមាណសារធាតុអ៊ុយរ៉ាញ៉ូមលើសពីចំនួនដែលត្រូវបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងអន្តរជាតិដល់ទៅ១០ ដង។

ការលើកឡើងដែលត្រូវបានធ្វើដោយអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកកិច្ចការងារនុយក្លេអ៊ែរខណៈដែល ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថាស្តុកផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់បានកើនឡើងដល់ ២១០៥ គីឡូក្រាម ។
ការប្រកាសតួលេខនេះបានធ្វើឡើងនៅក្រោយពេលដែលអ៊ីរ៉ង់បានអនុញ្ញាតិឲ្យ IAEA បានយល់ព្រមឲ្យក្រុមការងារស៊ើបអង្កេតអន្តរជាតិបានចូលទៅដល់ទីតាំងនុយក្លេអ៊ែរចាស់របស់ខ្លួនចំនួន២កន្លែងនាពេលកន្លងទៅ។
អ៊ីរ៉ង់ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ដដែលថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺស្ថិតនៅក្រោមគោលបំណងដោយសន្តិភាពប៉ុណ្ណោះ៕