ព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា បាននាំយកអំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១.២២៦ គ្រួសារ មកពី៤សង្កាត់ក្នុងក្រុងព្រះសីហនុ ។ ដែលពិធីចែកអំណោយនេះបានធ្វើនៅសាលាដុនបូសស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

ឯកឧត្ដម គួច ចំរើន បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុ និងសេចក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុនាពេលនេះ។

អំណោយចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ចំនួន ១.២២៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ៕