បរទេស៖យោងតាមការអះអាងរបស់សកលវិទ្យាល័យ Johns Hopkins នៅថ្ងៃចន្ទនេះបានបញ្ជាក់ថាការបាត់បង់ជីវិតមនុស្សដោយសារវិរុសកូវីដ១៩ បានកើនឡើងដល់ ៨៨០០០០ នាក់ហើយកាលពីថ្ងៃអាទិត្យ។

តាមទិន្នន័យនេះបានបង្ហាញថាចំនួនអ្នកស្លាប់ជាសកលដោយសារវីរុសនេះមានចំនួន ៨៨០៧៧៩ នាក់ខណៈដែលអ្នកឆ្លងសរុបមានចំនួន ជាង ២៦៩៥១៨៣៨ ករណីដោយក្នុងនោះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតនេះដែលមានចំនួនឆ្លង ៦២៦២៩៨៩ ករណីនិងមនុស្សស្លាប់ ១៨៨៧១១ នាក់ដែលស្មើនឹងជាងមួយភាគប្រាំនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។
ប្រទេសប្រេស៊ីលបានកត់ត្រាករណីចំនួន ៤១២៣០០០ ករណីនិងមានអ្នកស្លាប់ ១២៦២០៣ នាក់ដែលជាប្រតេសទី ២រងគ្រោះបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌាបានជឿជាក់ថាជាប្រទេសរងគ្រោះអាក្រក់បំផុត ទី ៣ នៅលើពិភពលោកដែលមានចំនួនអ្នកឆ្លង ៤១១៣៨១១ នាក់និងបាត់បង់ជីវិត ៧០៦២៦ នាក់៕