You are currently viewing វគ្គ​បណ្តុះបណ្តាល ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់ នៅក្នុង​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ ដេប៉ូ

វគ្គ​បណ្តុះបណ្តាល ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់ នៅក្នុង​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ ដេប៉ូ

រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.» បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់ នៅក្នុង​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ ដេប៉ូ ក្រោម​អធិបតីភាព​ឯកឧត្ដម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោក អគ្គនាយករង និង​លោក លោកស្រី ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ  ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ឯកឧត្ដម ឌឹ​ម ថេ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើ​បទ​បង្ហាញ​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់ នៅក្នុង​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ ដេប៉ូ ដើម្បីឱ្យ​លោក លោកស្រី ម្ចាស់​ស្ថានីយ/ដេប៉ូ​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ បាន​យល់ច្បាស់​អំពី​ច្បាប់។

វគ្គ​បណ្តុះបណ្តាល​នេះ​បង្កើតឡើង ក្នុង​គោលបំណងសំខាន់ៗមួយចំនួន​រួមមាន៖

  • ធានាឱ្យមាន​ការអនុវត្ត​អាជីវកម្ម​ចែកចាយ​ប្រេង​ឥន្ទ​នៈ​ប្រកបដោយ​សុចរិត និង​ស្មើភាព
  • លើកកម្ពស់​ការប្រកួត​ប្រជែង ស្មោះត្រង់
  • ធានា​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់
  • មិនមែនជា​ការដាក់បន្ទុក​ដល់​វិស័យ​ឯកជន
  • អនុវត្ត​ច្បាប់​ចំពោះ​អ្នក​បំពាន តាមរយៈ​ការពិន័យ​អន្តរការណ៍ ឬ​វិធានការ​តុលាការ​ក្នុងករណី​មិន​រាងចាល។

#អរគុណសន្តិភាព

Leave a Reply