You are currently viewing ការស្ថាបនា ផ្លូវ​បេតុង ៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ សម្រេចបាន​ជាង ៩៩ភាគរយ

ការស្ថាបនា ផ្លូវ​បេតុង ៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ សម្រេចបាន​ជាង ៩៩ភាគរយ

 

ព្រះសីហនុ÷ នៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ ៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយ មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង​ព្រះសីហនុ លោកនាយក​រដ្ឋបាល មន្ទីរ អង្គភាព និង​តំណាង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ផងដែរ។

លោក ហូ ចាន់ថា ប្រធាន​សម្របសម្រួល​គ​ម្រោ​ង​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក) បាន​បញ្ជាក់ថា វឌ្ឍនភាព​នៃ​ការស្ថាបនា ផ្លូវ​បេតុង៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩២ភាគរយ។ ការងារ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​សម្រេចបាន ១០០ភាគរយ។ ចិញ្ចើមផ្លូវ​មាន​ខឿន​ថ្ម​ក្រា​នី​ត សម្រេចបាន ៨៣.៤៥ភាគរយ និង​កម្រាល​ថ្ម​ក្រា​នី​ត​សម្រេចបាន២៤ភាគរយ។ ការងារ​ដាំ​បង្គោល ភ្លើង​បំភ្លឺ​ផ្លូវ​សម្រេចបាន៦៤ភាគរយ និង​បំពាក់​អំពូល​ភ្លើង​បាន​ជាង ៥៣ភាគរយ។ ការងារ​ដាំ​ដើម ឈើ​នៅ​អម​សងខាង​ផ្លូវ​សម្រេចបាន ៣២ភាគរយ។ ការងារ​បំពាក់​កាំ​ម៉ា​រ៉ា សុវត្ថិភាព​សម្រេច១០ភាគរយ។ ការងារ​ស្ថាបនា​បន្ទប់ទឹក​សាធារណៈ​មាន​បី​ប្រភេទ​គឺ ទី១. រាង ៨ជ្រុង, ទី២. រាង​ចតុ កោណ​កែង និង​ទី៣. រាង​ការ៉េ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បូកសរុប ដោយ​គូសបញ្ជាក់ថា បង្កើត​ក្រុមការងារ​តាម​មន្ទីរ អង្គភាព​ជំនាញ​ចុះ​ធ្វើការ​ដកស្រង់​បទ ពិសោធន៍​ជាមួយ​ក្រុមការងារ​គណ:ក​ម្មា​ការ​ជាតិ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ក្រុម ការងារ​នានា​ក្នុង​ក្រុងព្រះសីហនុ។

ក្នុងនោះ ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ ធ្វើលិខិត​ជូន ដំណឹង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន​នៅតាម​ដងផ្លូវ ៣៤ខ្សែ ដើម្បី​ភ្ជាប់ ប្រព័ន្ធ​លូ​រណប (លូទឹកកខ្វក់ និង លូទឹក​ភ្លៀង) និង​នីតិវិធី​នៃ​ការចូលរួម​បង់ ថវិកា​ភ្ជាប់ ប្រព័ន្ធ​លូ​រណប ដើម្បីឱ្យ​ក្រុមការងារ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​បណ្តាញ​លូ​រណប​បាន​លឿន ធានា​ដល់​បរិស្ថាន និង​សោភណភាព​ក្រុងព្រះសីហនុ ៕

ប្រភព: AKP

Leave a Reply