You are currently viewing អេ​ហ្ស៊ី​ប​កំពុង​ពិចារណា​លក់​ថាមពល​អ​គ្គិ​ស​នី​ទៅ​ឲ្យ​អ៊ឺរ៉ុប

អេ​ហ្ស៊ី​ប​កំពុង​ពិចារណា​លក់​ថាមពល​អ​គ្គិ​ស​នី​ទៅ​ឲ្យ​អ៊ឺរ៉ុប

 

បរទេស​៖The Bloomberg នៅ​ថ្ងៃ​អង្គារ​ទី៩ខែកញ្ញា​នេះ​បាន​ចុះផ្សាយ​ថា​ប្រទេស​អេ​ហ្ស៊ី​ប​បានចាប់ផ្តើម​ពិភាក្សា​អំពី​ផែនការ​ក្នុងការ លក់​ថាមពល​អគ្គិសនី​ទៅ​ឲ្យ​ទ្វីបអឺរ៉ុប​និង​អាហ្វ្រិក​ហើយ​ដើម្បី​ធ្វើយ៉ាងណា ទាញយក​អត្ថប្រយោជន៍​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​ផលិត​ថាមពល​កកើត​ឡើងវិញ​ក្នុងតម្លៃ​ថោក​និង​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នាំចេញ​ក្នុង​តំបន់។

យោងតាម​លោក Ayman Soliman នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការងារ​អគ្គិសនី​បាន​បង្ហាញថា​ប្រទេស​ដែល​កំពុង​ខ្វះខាត​ថាមពល​អគ្គិសនី​ខ្លាំង​ជាពិសេស​នៅ​ភាគ​ខាងជើង​គឺ​នឹង​ក្លាយ​ទៅ​ថា​ជា​អតិថិជន​របស់​អេ​ហ្ស៊ី​ប​ហើយ​ក្នុងនោះ​ផងដែរ​អេ​ហ្ស៊ី​ប​គឺអាច​ផ្គត់ផ្គង់​ថាមពល​នេះ​ទៅ​អ៊ឺរ៉ុប​តាមរយៈ​ខ្សែកាប​ក្រោម​សមុទ្រ​ដែល​បាន​គ្រោងទុក​ទៅ​កោះ​ស៊ី​ប​និង​ប្រទេស​ក្រិ​ក​ផងដែរ។

 

លោក Soliman បាន​បន្តទៀតថា​អេ​ហ្ស៊ី​ប​កំពុង​ពិភាក្សា​ជាមួយ​វិនិយោគិន​អ្នកផ្តល់​ប្រឹក្សា​និង​ក្រុមហ៊ុន​អ្នក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អឺរ៉ុប​ដើម្បី​វាយតម្លៃ​ពី​លទ្ធភាព​និង​ទំហំ​នៃ​តម្រូវការ​ជាមុនសិន ។ ប្រសិនបើ​ការងារ​នេះ​ជោគជ័យ​មែន​នោះ​វា​នឹងធ្វើ​ឲ្យ ប្រទេស​អេ​ហ្ស៊ី​ប​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ​ក្នុង​រយៈពេល​វែង​សម្រាប់​អឺរ៉ុប​ជាមិនខាន៕

Leave a Reply