ភ្នំពេញ៖ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹក ជញ្ជូន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះកម្ពុជា និងជាសមិទ្ធិផលថ្មីលើទឹកដីសន្តិភាព។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១បានឱ្យដឹងថា អគារទីស្តីការក្រសួងថ្មីនេះមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា) រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ អគាររដ្ឋបាល២ខ្នង (អគារស្លាបសងខាង) កម្ពស់៨ជាន់ ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារសាលប្រជុំ និងបណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ទំហំ៥០ម៉ែត្រ គុណ ២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត អគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារចាស់ៗដែលមានស្រាប់ចំនួន៦ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំង បានទិញគ្រឿងចក្រចំនួន២២២គ្រឿងសម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយបានចំណាយថវិកាសរុបប្រមាណ ២៦ ៦១៣ ០៤០ ដុល្លារអាមេរិក។

ជាមួយគ្នានេះផងដែរក្នុងបរិវេណនៃអគារទីស្តីការក្រសួងថ្មីនេះ ក៏មានសាងសង់អគារវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូនចំនួន១ខ្នង កម្ពស់៤ជាន់ មានបណ្តោយ៧៤,៥ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយប្រសិទ្ធិនាមថា៖ “វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន” ក្នុងនោះ រួមមាន៖ បន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ បំពាក់ដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ចំណាយថវិកាសរុបប្រមាណ ២ ៥០០ ០០០ (ពីរលាន ប្រាំសែន) ដុល្លារអាមេរិក សម្រាប់បណ្តុះបណ្តាល បុគ្គលិក-មន្ត្រី រាជការ សិក្ខាកាម និងសិស្ស-និស្សិតដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា៖ “កូនខ្មែរអាចមានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ ខ្លួនប្រកបដោយគុណភាពនាពេលអនាគត។

លើសពីលើនេះ អគារទីស្តីការក្រសួងថ្មីនេះក៏មានរៀបចំបំពាក់ប្រព័ន្ធសូឡាទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ផងដែរ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ រួមជាមួយនឹងការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈការប្រើប្រាស់ថាមពលបៃតងផងដែរ។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា៖ ដោយផ្អែកលើការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន ក្នុងនោះរួមមាន៖ បានរៀបចំធនធានមនុស្សឡើងវិញនិងប្រព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងបានគិតគូរពីចក្ខុវិស័យវែងឆ្ងាយ និងបេសកកម្មចម្បងរបស់ក្រសួង ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ និងការផ្តល់សេវា សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ការផ្លាស់ប្តូរទីតាំងអគារទីស្តីការក្រសួងសាធារណការ និងដឹក ជញ្ជូនមកទីតាំងថ្មី និងការដាក់ឱ្យដំណើរការ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះ គឺជាការបញ្ជាក់ពីប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរ និងការរីកចម្រើនលើ វិស័យសាធារណការ និងដឹកជញ្ជូនក្នុង សម័យតេជោ ដ៏រុងរឿងពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ។
សមិទ្ធផលថ្មីលើទឹកដីសន្តិភាព ដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ ថ្លៃ បានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនមន្ត្រីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋ មន្ដ្រីដែលជាអគ្គមគ្គុទេ្ទសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានពុះពារកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានដឹកនាំនាវា កម្ពុជាឆ្ពោះទៅរក ភាពជោគជ័យថ្មីៗជាបន្តបន្ទាប់ជាច្រើន សម្រាប់ជាប្រវត្តិសាស្ត្រនៃប្រជាជាតិកម្ពុជាទាំងមូល។សមិទ្ធផលថ្មីលើទឹកដីសន្តិភាព ដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ ថ្លៃ បានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនមន្ត្រីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋ មន្ដ្រីដែលជាអគ្គមគ្គុទេ្ទសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានពុះពារកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានដឹកនាំនាវា កម្ពុជាឆ្ពោះទៅរក ភាពជោគជ័យថ្មីៗជាបន្តបន្ទាប់ជាច្រើន សម្រាប់ជាប្រវត្តិសាស្ត្រនៃប្រជាជាតិកម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលបានតំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា ចំថ្ងៃខួបលើកទី២២នៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវការឯកភាពជាតិ និងបូរណភាព ទឹកដី ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ “សន្តិភាព” ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្តេជ្ញាចិត្តយ៉ាងមុះមុតថា នឹងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែ ខ្លាំងក្លា និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាព និងប្រសិទ្ធភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងអគារទីស្តីការថ្មីរបស់ក្រសួង វិទ្យាស្ថានតេជោសែន មណ្ឌលផ្តល់សេវាសាធារណៈថ្មី និងគ្រឿងចក្រជាច្រើនដែលក្រសួងមាននៅពេលនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ទីភ្នាក់ងារJICAជប៉ុន ដៃគូអភិវឌ្ឍន៍នានា រួមទាំងក្រុមហ៊ុន គមនាគមន៍ និងសំណង់ចិន (CCCC)/(CRBC) និងក្រុមហ៊ុនសំណង់សៀងហៃ(SCG) ដែលបានចូល រួមចំណែកក្នុងការសម្រេចបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាជាច្រើនស្របតាមចក្ខុវិស័យ និងបេសក កម្មរបស់ក្រសួង។
ស្របពេលជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការផ្លាស់ប្ដូររបបនានារបស់ប្រទេសក្នុងសកលលោក ទោះបីក្នុងរូបភាពណាក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្សត្រូវបានរក្សាទុកជាធនធានរបស់ជាតិ។ ដោយឡែកកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវបានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់ ដែលតម្រូវឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឡើងវិញ។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានផ្ដួចផ្ដើមគំនិតបង្កើតឱ្យមានវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូននៅក្នុងទីស្ដីការក្រសួង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញបចេ្ចកទេសសាធារណការនិងដឹកជញ្ជូនឱ្យកាន់តែសម្បូរ និងមានសមត្ថភាពខ្ពស់ សំដៅរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ឱ្យកាន់តែមានគុណភាពខ្ពស់ថែមទៀត។
សម្ដេចតេជោនាយកដ្ឋានមន្ត្រីបានសម្ដែងនូវមោទនភាពចំពោះវត្តមានគ្រឿងចក្រទំនើបៗជាច្រើន និងមានសមត្ថភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ និងជួសជុលថែទាំហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងផ្ដល់អនុសាសន៍ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានលក្ខណៈប្រទាក់ក្រឡា និងតភ្ជាប់គ្នាគ្រប់ច្រកល្ហក ជាពិសេសថែរក្សាគ្រឿងចក្រទាំងនោះឱ្យបានគង់វង្ស ស្របតាមបទដ្ឋានបច្ចេកទេស៕
#អរគុណសន្តិភាព