You are currently viewing ក្រសួងសុខាភិបាល​បន្ត​ប្រកាសថា គ្មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​នោះទេ ហើយ​ករណី​ជាសះស្បើយ​ក៏​គ្មាន​ដែរ​នៅថ្ងៃនេះ

ក្រសួងសុខាភិបាល​បន្ត​ប្រកាសថា គ្មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​នោះទេ ហើយ​ករណី​ជាសះស្បើយ​ក៏​គ្មាន​ដែរ​នៅថ្ងៃនេះ

 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន០១នាក់​ដដែល។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និង​បុរស ២២០នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៣នាក់ (ស្ត្រី៥៤នាក់ និង​បុរស ២១៩នាក់) និង អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន០១នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត៕

 

Leave a Reply