You are currently viewing ក្រសួងការពារជាតិ​ក​ម្ពុ​ជា និង​វៀតណាម​ចុះ MOU ពង្រឹង​សន្តិសុខ​នៅតាម​ព្រំដែន

ក្រសួងការពារជាតិ​ក​ម្ពុ​ជា និង​វៀតណាម​ចុះ MOU ពង្រឹង​សន្តិសុខ​នៅតាម​ព្រំដែន

ភ្នំពេញ៖ នា​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន​គោក រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណ​សង្គមនិយម​វៀតណាម។

អនុស្សារណៈ​នៃ​ការយោគយល់​នេះ មាន​គោលបំណង​ក្នុងការ​ពង្រឹង និង​លើក​កំពស់​បន្ថែមទៀត​នូវ​លទ្ធផល​ការងារ​សហការ​គ្រប់គ្រង ការពារ​ព្រំដែន​រួម និង​រួមគ្នា​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ កសាង​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ឱ្យទទួល​បាន​នូវ​សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍។

ឧ​ត្ត​ម​សេនីយ៍​ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បាន​យក​ឱកាស​នេះ​ជូនពរ​ដល់​ថ្នាក់ដឹកនាំ កងទ័ព និង​ប្រជាជន​វៀតណាម ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម ដែល​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ៕

#អរគុណសន្តិភាព

Leave a Reply