You are currently viewing គ្រួសារ​ទីទ័លក្រ​ស្រុក​ប្រាសាទបាគង ទទួល​ផ្ទះ​មនុស្សធម៌​ទី៧៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

គ្រួសារ​ទីទ័លក្រ​ស្រុក​ប្រាសាទបាគង ទទួល​ផ្ទះ​មនុស្សធម៌​ទី៧៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

សៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានប្រគល់​ផ្ទះ​មនុស្សធម៌​ទី៧៦ ដែលជា​អំណោយ​របស់​ឯកឧត្តម ឃឹម ប៉ូ​សាយ និង​លោកជំទាវ ម៉ម វាសនា ជូន​ដល់​លោកតា​លោកតា​យាយ​ទីទ័លក្រ មួយ​គ្រួសារ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​នាំយក​ការសួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដូចដែល​លើកឡើងថា “កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន​ទុក​នរណាម្នាក់​ចោល។

លោកជំទាវ ក៏បាន​ណែនាំ​ដល់ លោកតា​លោកយាយ ប្រុងប្រយ័ត្ន​សុខភាព​នា​រដូវក្តៅ និង​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ភ្លាម នៅពេល​មាន​អា​ការៈមិន​ស្រួល។ ជាមួយ​នោះ យើង​គ្រប់គ្នា​មិនត្រូវ​ភ្លេច​ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វិដ-១៩ឡើយ ដោយ​ត្រូវធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដោយ​លាងដៃ​ជាមួយ​ទឹកសាប៊ូ  អាល់កុល ឬ ជែ​ល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ។

គួរ​ជម្រាប​ថា ផ្ទះ​មនុស្សធម៌​ទី៧៦នេះ មាន​ទំហំ ៦ម៉ែត្រ គុណ​នឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូល​ប្រក់​ស័​ង្គ​សី ភ្លី​ក្បឿង ជញ្ជាំង​ស្មា​តបត បាត​ក្រាល​ការ៉ូ មាន​កម្ពស់​ផុតពី​ដី ០.៤មែត្រ ជូន​គ្រួសារ​លោកតា ក្រូច រឿន  អាយុ ៧១ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ និង​ពុំ​មានកូន​ថែរក្សា​ឡើយ៕

#អរគុណសន្តិភាព

Leave a Reply