សៀមរាប៖ រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងមានភាពល្បីល្បាញជាសកលរហូតដល់បច្ចុប្បន្ននេះ។ ជាបន្តបន្ទាប់ ក្នុងបំណងដើម្បីរៀបចំកែលម្អសោភ័ណភាពបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ថ្មីៗនេះអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណកំពង់ទឹកស្រះស្រង់។

តាមផែនការការងាររបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ក្រៅពីការងារដាំស្មៅនិងដើមឈើនៅបរិវេណកំពង់ទឹកស្រះស្រង់នេះ ក្នុងនោះនាយកដ្ឋានក៏គ្រោងរៀបចំការដាំស្មៅ និងដើមឈើធំៗចំនួន១១ទីតាំងបន្ថែមទៀតដូចជា បរិវេណខាងជើងនិងខាងលិចសួនក្រវ៉ាន់(ខាងមុខប្រាសាទអង្គរវត្ត) ជុំវិញត្រពាំងសេស បរិវេណប្រាសាទព្រហ្មកិល បរិវេណជុំវិញអាងស្ទាក់ខ្សាច់(ច្រកសំពៅលូន) ផ្នែកខាងលិចជាប់កសិណប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងក្នុងប្រាសាទអង្គរវត្ត ខាងមុខបរិវេណប្រាសាទព្រះខ័ន នៅមុខប្រាសាទបន្ទាយក្តី និងនៅបរិវេណប្រាសាទលលៃ ព្រមទាំងរៀបចំសួនច្បារនៅរង្វង់មូលអប្សរា និងរង្វង់មូលព្រៃគុយលើវិថីសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូ៦០ម៉ែត្រ)ជាដើម៕









#អរគុណសន្តិភាព