You are currently viewing សម្ដេច​តេ​ជោ ហ៊ុន សែន៖ វ៉ាក់សាំង​កូ​វីដ-១៩ ជំនួយ​របស់​មហាមិត្ត​ចិន​នឹង​មកដល់​កម្ពុ​ជានា​ថ្ងៃអាទិត្យ​នេះ​ចំនួន ៦០ម៉ឺន​ដូ​ស

សម្ដេច​តេ​ជោ ហ៊ុន សែន៖ វ៉ាក់សាំង​កូ​វីដ-១៩ ជំនួយ​របស់​មហាមិត្ត​ចិន​នឹង​មកដល់​កម្ពុ​ជានា​ថ្ងៃអាទិត្យ​នេះ​ចំនួន ៦០ម៉ឺន​ដូ​ស

ភ្នំពេញ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យដឹងថា វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងការពារជាតិ​ចិន មកកាន់​ក្រសួងការពារជាតិ​កម្ពុ​ជា​នឹង​ដឹក​មកដល់​កម្ពុជា​ចំនួន ៦០ម៉ឺន​ដូ​ស នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី៧ កុម្ភៈ ២០២១ ដែលជា​ដំណាក់កាល​ដំបូង​នៃ​ជំនួយ​ចំនួន ១លាន​ដូ​ស។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង៖

«បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់!

វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងការពារជាតិ​ចិន មកកាន់​ក្រសួងការពារជាតិ​កម្ពុ​ជា​នឹង​ដឹក​មកដល់​កម្ពុជា​ចំនួន ៦០ម៉ឺន​ដូ​ស នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី៧ កុម្ភៈ ២០២១ ដែលជា​ដំណាក់កាល​ដំបូង​នៃ​ជំនួយ​ចំនួន ១លាន​ដូ​ស។

ម៉ោង៨និង៣០នាទី​ថ្ងៃទី១០កុម្ភៈ២០២១ ដំណើរ​ការចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដែល​ខ្លួន​ខ្ញុំ​នឹង​ទទួល​មុនគេ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត លើកលែងតែ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​គាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ។

ការចាក់​វ៉ាក់សាំង​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​និង​បន្ទាប់ពី​ចាក់​រួច​ខ្ញុំ​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​តែម្តង។

សូម​ជំរាបជូន​បន្ថែមថា ថ្ងៃនេះ​ជា​ខួប​មួយឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជា​ទស្សនកិច្ច​មាន​អត្ថន័យ​ដ៍​ជ្រាលជ្រៅ​នៃ​ចំណង

មិត្តភាព សាមគ្គីភាព​ក្នុងដំណាក់កាល​ដែល​ប្រទេស​ចិន​កំពុង​ផ្ទុះឡើង​នៃ​ជម្ងឺ​កូ​រ៉ូ​ណា ដែល​ក្រោយនេះ​ហៅថា​កូ​វីដ១៩ ដែល​ពេលនោះ​ខ្ញុំ​បាន​ប្រើពាក្យ​ថា(ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រាលំបាក)។

សូម​អរគុណ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ភីង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី កឺ​ឈាង និង​ថ្នាក់ដឹកនាំ​ចិន​ផ្សេងទៀត​ដែល​បានទទួល​រូបខ្ញុំ​និង​គណប្រតិភូ ជាពិសេស​បាន​ជួយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​រាប់ទាំង​នៅ​ទីក្រុង​វូ​ហាន​ផង​អោយ​ជៀស​ផុតពី​ជម្ងឺឆ្លង​និង​ទទួលបាន​នូវ​ការសិក្សា​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន​ជា​មិត្ត៕ »

#អរគុណសន្តិភាព

Leave a Reply