You are currently viewing គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាតអំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ ក​ចូលរួម​វាយតម្លៃ​ដល់​បេក្ខភាព​ក្រុង -ខណ្ឌ

គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាតអំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ ក​ចូលរួម​វាយតម្លៃ​ដល់​បេក្ខភាព​ក្រុង -ខណ្ឌ

ភ្នំពេញ៖ យោងសេចក្ដី​សម្រេច​លេខ ០០៧ សសរ.គជ​វទ ចុះ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពី​លក្ខណវិនិច្ឆ័យ និង​នីតិវិធី​នៃ​ការផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ ក្នុង​ចលនា​ប្រឡងប្រណាំង “ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ” និង​សេចក្ដីជូនដំណឹង​លេខ ០១០ សជណ.គជ​វទ ចុះ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពី​ការប្រឡងប្រណាំង “ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍” ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ចលនា​ប្រឡងប្រណាំង “ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ។

ស្របតាម​ឧបសម្ព័ន្ធ១នៃ​សេចក្ដីសម្រេច​លេខ ០០៧ សសរ.គជ​វទ ចុះ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់​លក្ខណវិនិច្ឆ័យ​ទី៤ ស្ដីពី “កម្រិត​ភាព​ពេញចិត្ត​របស់​ភ្ញៀវទេសចរ​ចំពោះ​លក្ខខណ្ឌ​សុវត្ថិភាព​ទេសចរណ៍​នៅតាម​គោលដៅ​ក្រុង ខណ្ឌនីមួយ” តម្រូវឱ្យ​សាធារណៈជន​ទាំងអស់​ចូលរួម​វាយតម្លៃ​ដល់​ក្រុង ខណ្ឌ បេក្ខភាព​ទាំង ៤១ អាស្រ័យហេតុនេះ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សូម​អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​វាយតម្លៃ​ដល់​បេក្ខភាព​ក្រុង ខណ្ឌ ដែល​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ ដោយ​ចុច​ទៅលើ​ប៊ូ​តុង “ពេញចិត្ត” ឬ “មិន​ពេញចិត្ត” ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​តាម​ក្រុង ខណ្ឌ ដែល​លោកអ្នក​បាន​ធ្លាប់បាន​ប្រើប្រាស់​សេវាកម្ម (បញ្ជាក់​លោកអ្នក​អាច​វាយ​តម្លៃលើស​ពីមួយ​ដង) តាមរយៈ​ស្កេ​ន​កូដ (QR Code)  ឬ​ចុច​តំណរ Link: http://cambodiacleancity.gov.kh/kh/tourismsafetymeasure

#អរគុណសន្តិភាព

Leave a Reply