ភ្នំពេញ៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងរាជធានីភ្នំពេញ តាមការអញ្ជើញរបស់មជ្ឈមណ្ឌលនេះ។
ឯកឧត្តម ឯកអគ្គរាជទូត បានទស្សនាបណ្ណល័យដោយមានការ ណែនាំបង្ហាញដោយលោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែល ដ្រេសទីប្រឹក្សា អមព្រះរាជខុទ្ធកាល័យព្រះមហាក្សត្រនៃកម្ពុជា និងលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា។
ឯកឧត្តម មិកាមិ បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃបណ្ណាល័យនេះដែលនឹងលើកស្ទួយការអប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៕





#អរគុណសន្តិភាព