You are currently viewing ក្រុមការងារ​អនុវត្ត​គម្រោង «និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា»បើក​វគ្គប​ណ្តុះ​ណ្តា​ល

ក្រុមការងារ​អនុវត្ត​គម្រោង «និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា»បើក​វគ្គប​ណ្តុះ​ណ្តា​ល

ភ្នំពេញ៖ ក្រុមការងារ​អនុវត្ត​គម្រោង «និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា» នៃ​ក្រសួងបរិស្ថាន បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី “ការធានា​សុវត្ថិភាព​បរិស្ថាន និង​សង្គម។

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២១ដោយមាន​ការអញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល ដោយ​លោក ឃិន ម៉េង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង លោក​បណ្ឌិត នុត មុនី​រតន៍ តំណាង​ធនាគារ​ពិភព លោកស្រី ម៉ី មិថុនា តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ទីប្រឹក្សា​គម្រោង  ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​គោលដៅ​ទាំង៧  ព្រមទាំង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន និង​មន្ត្រី​គម្រោង សរុប​ចំនួន ៥០នាក់ ចូលរួម។

លោក ឃិន ម៉េង​ឃាង បាន​លើកឡើងថា៖គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​បង្កើន​ច្រ​វ៉ា​ក់​តម្លៃ​អនុផល​ព្រៃឈើ នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប ដែលមាន​វិសាលភាព​គ្របដណ្តប់​តំបន់ការពារធម្មជាតិ​ធម្មជាតិ​គោលដៅ​ចំនួន៧ មាន​ទំហំ​ប្រមាណ​ជាង ៣,៨ លាន ហិកតា ស្ថិតក្នុង​ភូមិ​សា​សាស្ត្រ​ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង​ខេត្ដ​សៀមរាប។

គម្រោង​នេះ​មាន​រយៈពេល៦ ឆ្នាំ (២០២០-២០២៥) ដោយ​ផ្តោតលើ​ការពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​គា​ទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ការ​ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការអនុវត្ត​ច្បាប់ ការរៀបចំ​ជួសជុល​ផ្លូវ​ត​ភ្ជាប់​នៅតាម​ជនបទ និង​កា​រង​ការពង្រឹង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ច្រ​វ៉ា​ក់​អនុផល​ព្រៃឈើ ជម្រើស​ជីវភាព​រស់នៅ​ដែលមាន​ភាត​រៈ​ជាមួយ​បរិស្ថាន និង​ការពង្រឹង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ តាមរយៈ​ការកំណត់​តំបន់​ដែលមាន​សក្តានុពល​ធម្ម​ជាតិ​និង​ជីវៈចម្រុះ​ស្រស់ស្អាត សំបូរបែប​សម្រាប់​រៀប​ចំ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ។

គម្រោង​នេះ​នឹង​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​រៀបចំ​គំរូ​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​ដែលមាន​និរន្តរភាព និង​ការគាំទ្រ​ដល់​ជីវភាព​សហគមន៍​ទេសចរណ៍ធម្មជាតិ ហើយ​ជំរុញ​នូវ​ការតភ្ជាប់ ខ្សែ​ផ្លូវចេញចូល​នៅតាម​ជនបទ  គឺ​ផ្តោតលើ​ការជួសជុល កែលម្អ​ផ្លូវ​សម្រាប់​ភ្ជាប់​ពី​តំបន់​ទេសចរណ៍​មួយ ទៅ​តំបន់​ទេសចរណ៍​មួយទៀត សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បំពាក់​សម្ភារ:សម្រាប់​ទឹកស្អាត និង​អនាម័យ ខ្នាតតូច គាំទ្រ​បច្ចេកទេស​សម្រាប់​ការ​រ​ច​នា វិស្វកម្ម និង​ផ្លូវថ្នល់​ជាដើម។

ក្នុង​ដំណើរការ​របស់​គម្រោង និង​ការអនុវត្ត​សកម្មភាព​នានា​របស់​គម្រោង ចាំបាច់​ណាស់​ត្រូវ​ធានា​នូវ​សុវត្ថិភាព​បរិស្ថាន និង​សង្គម ដោយ​គិតគូ​បញ្ជៀ​ស​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម ទើប​អាច​ធានា​ន​បាន​នូវ​ការសម្រេចបាន​លទ្ធផល​គម្រោង​ប្រកបដោយ​ការគាំទ្រ មាន​ប្រសិទ្ធិភាព​និង​សម្រេច​គោលដៅ​ដោយ​ជោគជ័យ។

វគ្គ​បណ្តុះបណ្តាល​នៅថ្ងៃនេះ មាន​គោលបំណង៖

  • បង្កើន​ការយល់ដឹង​ស្តីពី​ក្របខណ្ឌ​ធានា​សុវត្ថិភាព​បរិស្ថាន និង​សង្គម ដល់​ក្រុមការងារ​អនុវត្ត​គម្រោង CSLEP
  • ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​បង្កើន​ការយល់ដឹង​ពី​ការវិភាគ​ហានិភ័យ​របស់​គម្រោង
  • បង្កើត​ផែនការ​គ្រប់គ្រង​ហានិភ័យ​តាម​សមាសភាគ និង​អនុ​សមាភាគ​របស់​គម្រោង

សិក្ខាកាម​ដែល​ចូ​ម​រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​អាច​ស្វែងយល់​បន្ថែមទៀត​អំពី​ពី​ការធានា​ស​វុ​ត្ថិ​ភាព​បរិស្ថាន​និង​សង្គម ជាពិសេស​គឺ​ក្រ​ខណ្ឌ​ពាក់ព័ន្ធ​នានា​ដូចជា​កា​រៀបចំ​ផែនការ​ជនជាតិដើម​ភាគតិច ការគ្រប់គ្រង​បរិស្ថាន និង​សង្គម និង​ដោះស្រាយ​ផលប៉ះពាល់​នានា និង​ការរៀបចំ​ផែនការ​បញ្ជៀ​ស និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម នៅ​ទីតាំង​អនុវត្ត​គម្រោង៕

#អរគុណសន្តិភាព

Leave a Reply