ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើហ្វេសបុកនៅល្ងាចថ្ងៃទី ៥ កុម្ភៈនេះថា៖

«ជនរួមជាតិជាទីគោរពស្រឡាញ់!ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ
កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ Sinopharm ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។
សម្រាប់ខ្ញុំដែលមានអាយុជាង ៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។
ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោលអាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។
សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាចថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕