You are currently viewing ជយោ ប៉ា​ប៉ា!!  ទស្សនា​ឃ្លី​ប “អង់ ផេ សូន” កូនប្រុស “មីន អង់ ឡាយ” មេ​រដ្ឋប្រហារ បាច​លុយ ចែក​កូនចៅ សាទរ​ប៉ា​ប៉ា ធ្វើ​រដ្ឋប្រហារ​បានសម្រេច

ជយោ ប៉ា​ប៉ា!!  ទស្សនា​ឃ្លី​ប “អង់ ផេ សូន” កូនប្រុស “មីន អង់ ឡាយ” មេ​រដ្ឋប្រហារ បាច​លុយ ចែក​កូនចៅ សាទរ​ប៉ា​ប៉ា ធ្វើ​រដ្ឋប្រហារ​បានសម្រេច

មី​យ៉ាន់​ម៉ា៖ សកម្មជន​ផ្នែក​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា បានបង្ហាញ​ឃ្លី​ប​វីដេអូ លោក អង់ ផេ សូន កូនប្រុស​របស់​ឧត្ដមសេនីយឯក មីន អង់ ឡាយ អគ្គមេបញ្ជាការ​របស់​កងទ័ព​មី​យ៉ាន់​ម៉ា បាច​លុយ​ចែក​កូនចៅ ក្រោយពី​ឪពុក​របស់ខ្លួន​ធ្វើ​រដ្ឋប្រហារ​បានសម្រេច ដែល​បង្កឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​នៅក្នុង​បណ្ដាញ​សង្គម។

កើតមាន​ភាព​ច្របូក​ប្របល់​ឡើង​ខ្លាំង នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នៅពេល​កងទ័ព​បាន​ចាប់ឃុំខ្លួន លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​នៃ​រដ្ឋ​មី​យ៉ាន់​ម៉ា លោក អ៊ូ វីន មីន ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀតរ​បស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឬ NLD នៅពេល​ព្រឹក​ព្រលឹម នៃ​ថ្ងៃ​ចន្ទ ទី១ កុម្ភៈ និង​តែងតាំង​លោក អ៊ូ មីន​សួយ អនុ​ប្រធានាធិបតី​ទី១ នៃ​មី​យ៉ាន់​ម៉ា ឡើងកាន់តំណែង​ប្រធានាធិបតី​ស្ដីទី និង​ថែមទាំង​បានប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន រយៈពេល ១ឆ្នាំ ដោយ​អំណាច​រដ្ឋ​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​លោក មីន អង់ ឡាយ អគ្គមេបញ្ជាការ​របស់​កងទ័ព តែ​យ៉ាងណាក៏ដោយ ហេតុការណ៍​នេះ ត្រូវបាន​តតាំង​យ៉ាងខ្លាំង​ពី​ប្រជាជន​នៅក្នុង​ប្រទេស។

តែ ទាំងអស់នេះ កាលពី​ថ្ងៃទី៤ កុម្ភៈ លោក ម៉​ង់ សារ​នី អ្នកជំនាញការ និង​ជា​សកម្មជន​ផ្នែក​សិទ្ធិមនុស្ស​ជនជាតិ​មី​យ៉ាន់​ម៉ា ជា​អ្នក​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​រឿង​តតាំង​នឹង​អំពើហិង្សា​ក្នុង​រដ្ឋ​យៈ​ខៃ និង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បាន​ផូ​ស្ត​ឃ្លី​ប​វីដេអូ រយៈពេល​ប្រមាណ​ជាជាង ១នាទី នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើរ “@drzarni” បង្ហាញឱ្យឃើញ​ហេតុការណ៍ ដែល​លោក អង់ ផេ សូន (Aung Pyae Sone) កូនប្រុស​របស់​ឧត្ដមសេនីយឯក​ជើងចាស់ មីន អង់ ឡាយ អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា កំពុង​បាច​លុយ​ឱ្យ​កូនចៅ នៅក្នុង Show room លក់​រថយន្ត​មួយកន្លែង ដែល​គេ​សន្និដ្ឋានថា ប្រហែលជា​ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់​ឪពុក ក្រោយពី​គាត់​អាចធ្វើ​រដ្ឋប្រហារ​បានសម្រេច​ហ្នឹងឯង ដែល​ទង្វើ​នេះ កំពុង​ត្រូវគេ​រិះគន់​យ៉ាងខ្លាំង​ពី​មនុស្ស​ជាច្រើន៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply