You are currently viewing សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ពិធី​ប្រគល់-ទទួល​អំណោយ​វ៉ាក់សាំង​កូ​វី១៩ពី​មិត្ត​ចិន

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ពិធី​ប្រគល់-ទទួល​អំណោយ​វ៉ាក់សាំង​កូ​វី១៩ពី​មិត្ត​ចិន

ភ្នំពេញ៖ បន្ទាប់ពី ពិធី​ប្រគល់-ទទួល អំណោយ​វ៉ាក់សាំង​កូ​វី១៩ ពី​មិត្ត​ចិន​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​ទៅនឹង​បញ្ហា​ជំងឺ​កូ​វីដ១៩ នឹង​ពាក់ព័ន្ធ​ទៅនឹង​ជំនួយ​វ៉ាក់សាំង​កូ​វីដ១៩នេះ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ចំនួន​វ៉ាក់សាំង​កូ​វីដ១៩ដែល​ផលិត​ចេញ​នៅលើ​ពិភពលោក ពេលនេះ​មាន​ចំនួន​តិចជាង​តម្រូវការ ។ ប្រទេស​ជាច្រើន​មានលទ្ធភាព​ទិញ​វ៉ាក់សាំង​កូ​វីដ១៩ ប៉ុន្តែ​ពុំមាន​វ៉ាក់សាំង​ដើម្បីឱ្យ​ពួកគេ​ទិញ​ឡើយ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន បង្ហាញ​មោទនភាព ដែល​កម្ពុជា​បានទទួល​វ៉ាក់សាំង​កូ​វីដ១៩ នាពេលនេះ​ដោយសារតែ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​មិត្ត​ចិន​នា​រយៈពេល​កន្លងមក ។

ជាថ្មី​ម្ដងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្តេច​ស​ម្រេច​មិន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ តាម​ផែនការ​នោះ ដោយសារតែ​ទទួលបាន​លិខិតបញ្ជាក់​ផ្លូវការ​ពី​ស្ថានទូត​ចិន​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​លើ​អាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​គម្រោង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ១៩ ពី​ប្រទេស​ថៃ ដែល​នឹង​ផលិត​បាន​នៅ​ឆ្នាំនេះ និង​ពិចារណា​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​កូ​វីដ១៩ពី​ប្រទេស​រុ​ស្ស៉ី​ផងដែរ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន ក្លាយទៅជា​បុគ្គល​អាទិភាព ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​កូ​វីដ១៩ផងដែរ។ ក្នុងនោះ​សម្ដេច​តេ​ជោ​ក៏បាន​ប្រកាស​ឱ្យ​កូនប្រុស​ទាំង៣ កូនប្រសារ២របស់​សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំ​ដែល​គ្រប់​លក្ខខណ្ឌ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ទាំងអស់គ្នា​ទៀតផង។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា ការទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ ចំនួន៦០ម៉ឺន​ដូ​ស​នៅថ្ងៃនេះ បង្ហាញឱ្យឃើញ​ពី​ប្រសិទ្ធភាព នៃ​ការប្តេជ្ញាចិត្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន កន្លងមក​ដែល​កម្ពុជា​និង​ចិន​បានធ្វើ​ការងារ​យ៉ាង​ជិតស្និត​ជាមួយគ្នា​ដែល​កន្លងមក​បានក្លាយ​ទៅជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នោះ។

ឆ្លើយតប​ទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពី​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ និង​ប្រភព​នៃ​វ៉ាក់សាំង គឺ​សម្ដេច​តេ​ជោ មានបំណង​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន៨០% នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ស្មើនឹង​ចំនួន១៣លាន​នាក់ ត្រូវការ​វ៉ាក់សាំង​ប្រមាណ២៦លាន​ដូ​ស។ តែ​បន្ទាប់​ឆ្លងកាត់​ការពិភាក្សា​ជាប់​ជាប្រចាំ​ជាមួយ​គណ:កម្ម​ការ​កូ​វ៉ា​ក់ គឺ​ខាង​កូ​វ៉ា​ក់ថា​គួរផ្ដល់​ត្រឹម ៦០% ទៅ ៧០% ឬ​សម្រាប់តែ១០លាន​នាក់​បាន​ហើយ តែ​ចំពោះ​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា សម្ដេច​នៅតែ​ចង់​ផ្ដល់ជូន​ប្រជាពលរដ្ឋ​អោយបាន​ចំនួន៨០% នៃ​ប្រជាពលរដ្ឋ​សរុប។

សម្ដេច​តេ​ជោ បាន​លើកឡើងថា តាម​ការប្រមើលមើលរ​បស់​សម្ដេច ប្រភព​ច្បាស់លាស់​នៃ​វ៉ាក់សាំង​គឺ​ចិន ដែល​នៅតែ​ប្រភព​យុទ្ធសាស្ត្រ ដោយសារ ចិន​គឺមាន​ការងាយស្រួល​ដឹកជញ្ជូន និង​សីតុណ្ហភាព​ក៏​ងាយស្រួល​ក្នុងការ​រក្សាទុក(ដែល​ចន្លោះ​តែ​ពី ៦ ដល់ ៨ អង្សា) ។

ប្រភព​មួយទៀត គឺ​គណ:កម្ម​ការ​កូ​វ៉ា​ក់ របស់​អង្គការ​សុខភាព​ពិភពលោក នឹង​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ចំនួន​ប្រជាជន 20% នៃ​ប្រជាជន​សរុប ស្មើនឹង 3,5លាន​នាក់ ឬ​ស្មើនឹង7លាន​ដូ​ស ។ ដែល​នេះ​ជា​ច្រកទ្វា​មួយ ទៀត ហើយ​តាម​ព័ត៌មាន គឺ​កូ​វ៉ា​ក់មាន​វ៉ាក់សាំង​ក្នុង​ដៃ​រួចហើយ។

 

ប្រភព​មួយផ្នែក​ទៀត​គឺ​ទទួលបាន​ពី​ប្រទេស​អូស្ត្រាលី ដែលមាន3លាន​ដូ​ស ដូច្នេះ​តាម​ទិន្នន័យ​វ៉ាក់សាំង​ពី​ប្រភព​ទាំង៣នេះ ទទួលបាន​វ៉ាក់សាំង​សរុប11លាន​ដូ​ស ( ដែល​នៅថ្ងៃនេះ​គឺ​យើង​ទទួលបាន60ម៉ឺន​ដូ​ស ពី​មិត្ត​ចិន) ។ ដូច្នេះ បើ​តម្រូវការ២០លាន​ដូ​ស សម្រាប់១០ល​ឆន​នាក់​គឺ​យើង​ត្រូវការ៩លាន​ដូ​ស​បន្ថែម តែបើ​យើង​ប្រើ​សម្រាប់13លាន​នាក់ គឺ​យើង​នៅ​ខ្វះ១៥លាន​ដូ​ស។

កម្ពុជា ក៏បាន​ស្នើ​ទៅ​មិត្ត​ឥ​ណ្ដា គឺ​ហើយ​មិត្ត​ឥណ្ឌា​អាច​ផ្ដល់​ជាការ​លក់10ម៉ឺន​ដូ​ស(ដែល​វ៉ាក់សាំង​នេះ​ផលិត​តាម​បច្ចេកទេស​អង់គ្លេស​ដែលមាន​ឈ្មោះថា អេ​ស្ត្រា​សេនី​កាល) ដូច្នេះ​សម្ដេច​តេ​ជោ សូមអោយ​រដ្ឋមន្ត្រី ធ្វើ​ចរចារ ស្នើ​ទិញ​ពី ទៅ ១០លាន​ដូ​ស ដែល​នឹង​អាច​ចាប់ផ្ដើម​ចរចារ​ថ្ងៃស្អែក ។

ប្រភព​មួយទៀត ដែល​សម្ដេច​តេ​ជោ បានលើកឡើង យើ​អាច​ទិញ​វ៉ាក់សាំង​ពី​ថៃ(អេ​ស្ត្រា​សេនី​កាល) ដែល​ប្រទេស​ថៃ​នឹង​ផលិត​នៅ​ខែឧសភា ខាងមុខនេះ បើ​ដូច្នេះ​គឺ​ងាយស្រួល ជិត​យើង​ស្រាប់។ ហើយ​ចំពោះ​តម្លៃ​វ៉ាក់សាំង​នេះ​គឺ តម្លៃ​ប្រមាណ​តែ $4 ក្នុង​មួយ​ដូ​ស​ចឹ​ង យើង​ចំណាយ​តែ 40លាន​ដុល្លារ សម្រាប់១០លាន​ដូ​ស ដែល​ចំនួន​នេះ​គឺ​យើង​អាច​ប្រើ​ថវិកា​សប្បុរសធម៌​បាន។

ជាថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ នៅតែ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប់​ជាប្រចាំ និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

#អរគុណសន្តិភាព

Leave a Reply