You are currently viewing ការសាងសង់​ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ នៅលើ​កំពូលភ្នំ​ឥសី​ប​តមៈ សម្រេចបាន ៩០ភាគរយ​ហើយ

ការសាងសង់​ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ នៅលើ​កំពូលភ្នំ​ឥសី​ប​តមៈ សម្រេចបាន ៩០ភាគរយ​ហើយ

 

 

រតនគិរី÷ គិត​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា ឆាំ២០២០ នេះ ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ​ស្កឹមស្កៃ ដែល​ផ្តួចផ្តើម កសាងឡើង​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​នៅលើ កំពូលភ្នំ​ឥសី​ប​តមៈ ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេ​រតនគិរី ស្ថាប​ត្យ ករ សម្រេចការ​សាងសង់​បាន៩០ភាគរយ​ហើយ។

ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ​នេះ​សាងសង់​ពី​ថ្មភក់ ដែល​បាន​ជៀវ​ពី​ខេត្តកំពង់ធំ​មក​មាន​កម្ពស់ ១៥ម៉ែត្រ​កន្លះ ដោយ​គិត​ទាំង​បល្ល័ង្ក និង​មាន​ព្រះ​ភ្នែន​ប្រវែង១០ម៉ែត្រ មាន​ទម្ងន់​សរុប​ប្រមាណ ៣០០តោន ដោយ​គ្រោង​បច្ច័យ​ក្នុងការ​សាងសង់​ជាង ២០ម៉ឺន​ដុល្លារ ហើយ​គ្រោង​នឹង បញ្ចប់​ការស្ថាបនា​សាងសង់​នា​ចុងឆ្នាំ២០២០នេះ។

 

ភ្នំ​ឥសី​ប​តមៈ​ត្រូវបាន​រាប់បញ្ចូល​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដ៏​ស្រស់បំព្រង​មួយ​ក្នុង​ខេត្តរតនគិរី។ ដូច្នេះ​ពេលដែល​ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ​សាងសង់​រួច នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​គយគន់ ព្រះ​សូរិយា​ហៀ​ប នឹង​អស្តង្គត​ដ៏​ស្រស់ស្អាត គយគន់​ទិដ្ឋភាព​ទី​រួម​ក្រុង​បាន​លុង​ទាំងមូល ព្រមទាំង​បាន​ថ្វាយ បង្គំ​ព្រះអង្គ​បរិ​និ​ពា​ន្វ និង​ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ​នេះ​ផងដែរ៕

Leave a Reply