You are currently viewing ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់ខ្លួនជាលើកដំបូងហើយ

ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់ខ្លួនជាលើកដំបូងហើយ

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ២០២១​ ដូចខាងក្រោមនេះថា។

ទីបំផុត ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់ខ្លួន  ហើយ។ នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ចិន ដែលជា​មិត្ត​ដែកថែប​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​ចិន ពិសេស ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​បាន​ផ្តល់ជំនួយ​ដ៏​សប្បុរស​ដល់​ប្រជាជន​កម្ពុជា។

មុន​ចាក់​វ៉ាក់សាំង មានការ​លើកឡើង​មួយចំនួន​ជុំវិញ​អវត្តមាន​របស់ខ្ញុំ​លើ​ការចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ   បណ្តាលមកពី​កត្តា​អាយុ​របស់ខ្ញុំ​រហូត​ប្រើពាក្យ​មិន​សមរម្យ​ខ្លះ​មកលើ​ខ្ញុំ។ ច្បាស់​ណាស់​ថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ​បានទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​អោយ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការទទួល​ខុសត្រូវ​របស់​យើង​ចំពោះមុខ​ជនរួមជាតិ​យើង។

ខ្ញុំ​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ជនរួមជាតិ​យើង​ទាំង​ក្នុង​និង​នៅក្រៅ​ប្រទេស​អោយបាន​ច្បាស់​ថា សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា? ម៉ាក​អ្វី? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះគ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះទេ។

បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​ជឿនលឿន​មួយចំនួនធំ​ឬ​អាច​ដល់៩៨ភាគរយ​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ ព្រោះ​វា​អត់​មាន​វ៉ាក់សាំង បើទោះបី​ប្រទេស​នោះ​មាន​លុយ​ហើយក៏​រក​ទិញ​វ៉ាក់សាំង​មិនបាន​ដោយសារ​ការផលិត​មិនទាន់៕

#អរគុណសន្តិភាព

Leave a Reply