You are currently viewing សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​អញ្ជើញ​ទស្សនា​ព្រៃឈើ ក្នុង​សួនឧទ្យាន​សហវ​ត្ស​កាកបាទក្រហមកម្ពុជា

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​អញ្ជើញ​ទស្សនា​ព្រៃឈើ ក្នុង​សួនឧទ្យាន​សហវ​ត្ស​កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​បន្ត​អញ្ជើញ​ទស្សនា​ព្រៃឈើ ក្នុង​សួនឧទ្យាន​សហវ​ត្ស​កាកបាទក្រហមកម្ពុជា ដែល​ដើមឈើ​ទាំងនោះ​ត្រូវបាន​ដាំ​កាលពី​ឆ្នាំ១៩៩៩ ក្នុងឱកាស​នៃ​ប្រារព្ធ​ខួប​លើក​ទី១៣៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ១៩៩៩ ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ធ្វើដំណើរ​បន្តទៅ​កាន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ជាទី​តាំង​ប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ​ច្រើន​កន្លែង។

ប្រាសាទ​នា​ន​នៅលើ​ភ្នំ​គូលែន ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​ភ្នំ​សក្ការបូជា​នៅក្នុង​ប្រទេស​កម្ពុជា ជា​កន្លែង​ពេញនិយម​សម្រាប់ធ្វើ​ពី​ធី​សាសនា។

នៅលើ​កំពូលភ្នំ​មាន​វត្ត​តូច​មួយ ដែលមាន​តំកល់​បដិមា​ព្រះពុទ្ធ​មួយអង្គ​ទំរេត​ព្រះកាយ​ឆ្លាក់​ចេញពី​ផ្ទាំង​ថ្មភ្នំ ប្រជាពលរដ្ឋ​តែងតែ​ហៅថា​ព្រះអង្គ​ធំ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​បន់ស្រន់​នៅ​ចំពោះ​ព្រះ​ពុទ្ធបដិមា​ព្រះអង្គ​ធំ សូមជួយ​ប្រោះព្រំ ព្រះ​ពរជ័យ​សិរី​មង្គល​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឱ្យ​ចៀស​ផុតពី​គ្រោះភ័យ​ដោយ​យថាហេតុ​នានា ជាពិសេស​ជំងឺឆ្លង​កូ​វីដ-១៩ ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ឱ្យ​រលាយ​សាបសូន្យ​បាត់​ពី​ភពផែនដី​យើង​នេះ​ទៅ៕

#អរគុណសន្តិភាព

Leave a Reply