You are currently viewing រយៈពេល៣ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជិត ៩០មុ​ឺ​ន​នាក់

រយៈពេល៣ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជិត ៩០មុ​ឺ​ន​នាក់

ភ្នំពេញ៖​ តាម​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត បាន​ឲ្យ​ដឹងថា៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រជាជន​ចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀប​នឹង​ឆ្នាំ២០២០ ក្នុងនោះ៖

− ភ្ញៀវ​ជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀប​ចូលឆ្នាំ​ចិន ២០២០)

− ភ្ញៀវ​បរទេស​ផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀប​ចូលឆ្នាំ​ចិន២០២០)

ក្នុង​ចំនួន​សរុប​ខាងលើ ចំនួន​ភ្ញៀវ​តាម​ថ្ងៃនីមួយៗ រួមមាន៖

− ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវ​សរុប​ប្រមាណ ២០៥.០៧៥ នាក់

− ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវ​សរុប​ប្រមាណ ៤០៨.៥២១ នាក់

− ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវ​សរុប​ប្រមាណ ២៧៩.០៤២ នាក់

គោលដៅ​ទេសចរណ៍សំខាន់ៗមួយចំនួន​រយៈពេល៣ថ្ងៃនេះ រួមមាន៖

− រាជធានី​ភ្នំពេញ៖ ១១៨,៥០២នាក់

−  ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់

−  ខេត្តកំពត៖ ១០២.០២៦នាក់

−  ខេត្ត​កែប៖ ៩២.៨០៤ នាក់

−  ខេត្ត​ព្រះសីហនុ៖ ៨២.០៦៥នាក់

−  ខេត្តកណ្តាល៖ ៧២.៥១០ នាក់

−  ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់

−  ខេត្តកោះកុង៖ ៣៥.២២៥ នាក់

−  ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់

− ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់

ជាការ​គួរកត់សម្គាល់​លើ​ចំណុចសំខាន់ៗប្រចាំថ្ងៃ​កន្លងមក ដូចខាងក្រោម៖

− ដោយសារ​ពិធីបុណ្យ​ប៉ះចំ​ចុង​សប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មាន​ភាព​ផុសផុល​ទូទាំងប្រទេស ហើយ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​ដើរ​កម្សាន្ត​ក្នុងស្រុក​ច្រើន(ដោយសារ​យើង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍​បាន)។ ទន្ទឹមនឹងនេះ ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ នៅ​មិនទាន់​ត្រលប់​ចូលមក​រាជធានី​ភ្នំពេញ​វិញ​ទេ ហើយ​អាជីវកម្ម​មួយចំនួន​ក៏​នៅ​បន្ត​បិទទ្វារ​រហូតដល់​ថ្ងៃទី១៦ ខែកុម្ភៈ ដោយ​តាម​ទំលាប់​បងប្អូន​ដែលជា​ប់​ខ្សែស្រឡាយ​ចិន ពួកគាត់​ច្រើន​នៅ​បន្ត​ដើរ​កម្សាន្ត​រហូតដល់​ថ្ងៃស្អែក​មួយថ្ងៃ​ទៀត។

-តាម​ការវាយតំ​លៃ​បឋម៖ ការចំណាយ​របស់​ភ្ញៀវទេសចរ ហាក់​មាន​កម្រិត​ទាប​ជាង​ពេល​ឈប់សម្រាក​កន្លងមក ដោយ​ពួកគាត់​មួយចំនួន​ជ្រើសរើស​ការដើរ​កម្សាន្ត​នៅ​គោលដៅជិតៗ ចេញទៅ​ពេលព្រឹក ហើយ​ត​ត្រឡប់មកវិញ​ពេល​ល្ងាច) ការដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ខ្លះទៀត​បានរៀបចំ​ម្ហូបអាហារ​ដែល​សល់​ពី​ការ​សែន​មក​តាម​ខ្លួន​ខ្លះ។ ទោះយ៉ាងណា លំហូរ​ភ្ញៀវទេសចរ​ទៅគ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​រាជធានី​ខេត្ត នៅតែ​ជា​ចលករ​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​មួយផ្នែក និង​បង្កើត​ប្រាក់ចំណូល​ទៅដល់​បងប្អូន​ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន​ផងដែរ។

− គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិតខំ​អនុវត្តតាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្រោម​ការណែនាំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត។ ប៉ុន្តែ នៅតាម​គោលដៅ​ទេសចរណ៍​ដែល​បងប្អូន​សម្រុក​ទៅ​កម្សាន្ត​ច្រើន​ក្នុងពេល​តែមួយ នៅ​មិនទាន់​អាចអនុវត្ត​បាន​ពេញលេញ​នៅឡើយ។

− ចំពោះ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ។ បញ្ហា​សំរាម គ្រប់គ្រង​បានល្អ​ជាង​មុន តែ​នៅតែមាន​បញ្ហា​នៅ​កន្លែង​មួយចំនួន​នៅឡើយ៕

#អរគុណសន្តិភាព

Leave a Reply