ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជម្ងឺកូវីដ-១៩ បានណែនាំ អោយអភិបាល រាជធានីខេត្ត អនុវត្តន៍អោយបានមុឺងម៉ាត់ នូវវិធានការច្បាប់ចំពោះអ្នកអ្នកគេចវេះ មិនធ្វើចត្តាឡីសក័ តាមអនុក្រិត្យស្តីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតប ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ជាអន្តរជាតិតាមច្រកចេញចូល។
ឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉មប៊ុនហេង បានណែនាំ ដូច្នេះ គ្រាដែលបើកកិច្ចប្រជុំជាបន្ទាន់នៃគណៈកម្មការអន្តក្រសួង ដើម្បីប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យ អ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីសក័កាលពីព្រឹកថ្ងៃទី ១៥កុម្ភះនេះ នៅទីស្តីការក្រសួងសុខាភិបាល តាមរយៈប្រពន្ធ័video confetence។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុកកោះធំ និងស្រុកលើកដែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចូលរួមកិច្ចប្រជុំបន្ទាន់នេះ។
មានប្រសាសន៍ បើកកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉មប៊ុនហេងបានរំលឹកនូវវិធានការច្បាប់ តាមមាត្រាដែលបានចែងក្នុងអនុក្រឹត្យ ចំពោះអ្នកគេចវេះពីការធ្វើចត្តាឡីសក័ តាមរយះការផាកពិនយ័ ឬដាក់ទោសទណ្ឌ ចំពោះអ្នកមិនអនុវត្តច្បាប់៕
#អរគុណសន្តិភាព