ភ្នំពេញ៖ គម្រោងជួសជុល និងសាងសង់ចំនួន២ ខ្សែ គឺ ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) និងផ្លូវជាតិលេខ៣(កំពត-វាលរេញ) ក្រោមហិរញប្បទានរបស់) ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក ត្រូវបានលើកយកមកពីពិគ្រោះយោបល់ជាមួយ លោក ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញឱ្យដឹងថា ក្រសួងបានសម្រេចដកបុគ្គលិករបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួន៨រូប ព្រមទាំងបានដាក់បន្ថែមមន្ត្រីបច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនទាំងពីរ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើស្នើសុំអនុសាសន៍ពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាមតិយោបល់ពីអង្គប្រជុំទាំងមូល ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវ ទាំងពីរខ្សែនេះឱ្យមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។
ដោយឡែកគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារ ក្រោមគម្រោងឥណទាន IDA Credit លេខ.៥៧៨៩-Kh៕


#អរគុណសន្តិភាព