You are currently viewing តំបន់​ទួល​ព័ន្ធ​តា​ឡី-បឹង​ស្នេហ៍ ត្រូវបាន​បង្កើតជា​តំបន់ការពារធម្មជាតិ

តំបន់​ទួល​ព័ន្ធ​តា​ឡី-បឹង​ស្នេហ៍ ត្រូវបាន​បង្កើតជា​តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ តាមរយៈ​អនុក្រឹត្យ​របស​រាជរដ្ឋាភិបាល​កម្ពុជា លេ​ខៈ ១៦ អនក្រ.បក ចុះ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១

រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងបរិស្ថាន ជា​សេនាធិការ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយថ្មីៗនេះ បាន​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី-បឹង​ស្នេហ៍ ដែលជា​តំបន់​មាន​សក្តានុពល​ខ្ពស់​ទាំង​ផ្នែក​សង្គម វប្បធម៌ និង​ការអភិរក្ស ជា​តំបន់ការពារធម្មជាតិ។

តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី-បឹង​ស្នេហ៍​នេះ បានផ្តល់​ជា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​ធនធានធម្មជាតិ​យ៉ាង​សម្បូរបែប​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ដូចជា៖

-ជា​បឹង​មាន​ទឹកជា​អចិន្ត្រៃយ៍​ទាំង​នៅក្នុង​រដូវប្រាំង​និង​រដូវវស្សា​ដែល​ផ្តល់នូវ ប្រភពទឹក​ស្រោច​ស្រ​ព្វ​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ

-មាន​អន្លុង​ត្រីសំខាន់ៗដែលជា​ទីជម្រក​រស់នៅ​និង​បន្ត​ពូជ​របស់​ត្រី​ជាច្រើន​ប្រភេទ

-ជា​កន្លែង​នេសាទ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​តំបន់

-ជា​កន្លែង​សម្រាក​កំសាន្ត​និង​ជា​បឹង​ប្រវត្តិសាស្ត្រ​ដែល​ផ្សាភ្ជាប់​ជំនឿ​មានព្រលឹង​អ​រូបិយ «អ្នកតា​ព័ន្ធ​តា​ឡី»

-បាន​ទ្រទ្រង់​ដល់​វត្តមាន​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​រួមមាន​ប្រភេទ​ទទួលរង​ការគំរាមកំហែង​និង​ជិត​ផុត​ពូជ​លើ​ពិភពលោក​ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​ការអភិរក្ស​ជា​អន្តរជាតិ

-ជាទី​សំចត​របស់​ប្រភេទ​សត្វ​ស្លា​បទេស​សន្តរ​ប្រវេសន៍​មក​ស្នាក់នៅ​និង​រក​ចំណី​បណ្តោះអាសន្ន ជា​តំបន់​ដែលមាន​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​ទី២នៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់៕

#អរគុណសន្តិភាព

Leave a Reply