You are currently viewing ប្រេ​ស៊ី​ល​រាយការណ៍​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ដល់​ទៅ ១៣ម៉ឺន​នាក់​ហើយ

ប្រេ​ស៊ី​ល​រាយការណ៍​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ដល់​ទៅ ១៣ម៉ឺន​នាក់​ហើយ

បរទេស៖ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានប្រកាសថា​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ១៩បាន​កើន​ឡើងដល់ ១៣០០០០ នាក់​ជា​លើកដំបូង​ហើយ​បន្ទាប់ពី​ខ្លួន​បាន​ចុះឈ្មោះ​ចំនួន​អ្នកស្លាប់​ថ្មី ៨៧៤ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​ដល់ ១៣០.៣៩៦ នាក់។

ប្រេ​ស៊ី​ល​រាយការណ៍​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ១៩ដល់​ទៅ១៣ម៉ឺន​នាក់​ហើយ

បន្ថែម​លើ​នេះ​ផង​ករណី​ឆ្លង​ថ្មី​របស់​កូ​វី១៩ មាន​ប្រមាណ​ជា ៤៣៧១៨ ត្រូវបាន​រាយការណ៍​ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់ ៤២៨២១៦៤ ករណី​ដែល​ធ្វើ​ឲ្យ​ប្រទេស​ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​និង​ស្លាប់​ខ្ពស់បំផុត នៅ​អាមេរិក​ឡាទីន។

រដ្ឋ Sao Paulo ដែលជា​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​និង​រងគ្រោះ​ខ្លាំងជាងគេ​នៅក្នុង​ប្រទេស​បាន​រាយការណ៍​ថា​មាន ករណី​ឆ្លង​សរុប ៨៨២៨០៩ និង ៣២៣៣៨ ករណី​បាត់​បង់ជីវិត​ហើយ​បន្ទាប់មក​គឺ​ទីក្រុង Rio de Janeriro ដែលមាន​អ្នក​ឆ្លង ២៤០៤៥៣ ករណី​និង​មនុស្ស​ស្លាប់ ១៦៨៨៣ នាក់៕

Leave a Reply