You are currently viewing ហ្វីលីពីន​ប្តេជ្ញា​ត្រៀម​ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ជាមួយ​កម្ពុជា​ឡើងវិញ

ហ្វីលីពីន​ប្តេជ្ញា​ត្រៀម​ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ជាមួយ​កម្ពុជា​ឡើងវិញ

ភ្នំពេញ៖ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើយ៉ាងណា ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីត១៩បាន​សាបរលាប​ទៅ ដែល​កន្លងមក​ត្រូវបាន​ផ្អាក​មួយរយៈ​នោះ។

លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ​នេះ បានឱ្យដឹងថា បេសកកម្ម​របស់លោក​ជំទាវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច​និង​វិស័យ​វិនិយោគ។

លោកជំទាវ​បាន​បន្ថែមទៀតថា ការពង្រីក ពង្រឹង​ទំនាក់ទំនង ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ​នេះ គឺ​លោកជំទាវ នឹង​យកចិត្តទុកដាក់​ទៅលើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ។ លោកជំទាវ​នឹង​ពិនិត្យមើល​លទ្ធភាព និង​កិច្ចការផ្សេងៗទៀត​ដែល​ប្រទេស​យើង​ទាំងពីរ​មាន​រួមគ្នា​នោះ។ ហ្វីលីពីន ប្តេជ្ញា​ចាប់ផ្តើម​ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ឡើងវិញ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជាំ ក៏បាន​យល់ស្រប​ជាមួយ​លោក​នឹង​ជំទាវ និង​បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​ហ្វីលីពីន ដែលមាន​ការរីកចម្រើន ធំធាត់​ជា​លំដាប់​រហូតដល់​ពេលនេះ ។

សម្ដេច​តេ​ជោ​បន្តថា ជាការ​ពិត​ជំងឺ​កូ​វីដ១៩ វា​ពិតជា​បានធ្វើ​ឲ្យ​មានការ​ផ្អាក​នៃ​សកម្មភាព​សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​មួយចំនួន​ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​យើង​នឹង​ការត្រៀមខ្លួន​ចាប់ផ្ដើម​សកម្មភាព​ទាំងនោះ​ឡើងវិញ ហើយ​យើង​គប្បី​ណា​ពិនិត្យមើល​សកម្មភាព និង​សក្តានុពល​ដទៃទៀត​ដែលមាន​ជាពិសេស​នៅក្នុង​ក្របខណ្ឌ​នៃ ខ័​ណ្ឌ​អាស៊ាន​China និង ASEM ផងដែរ។

សម្ដេច​តេ​ជោ​ថ្លែងថា កម្ពុជា​យើង​មាន​អង្ករ​នៅសល់​ជាច្រើន​ប្រមាណ៦លាន​តោន​ក្នុង​មួយឆ្នាំ ក្នុងន័យនេះ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​ហ្វីលីពីន ពិនិត្យមើល​លទ្ធភាព​ពិចារណា អំពី​ស្ថិរភាព​ស្បៀង​ជា​អង្ករ ដែល​មាននៅ​កម្ពុជា​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ហ្វីលីពីន និង​ក្រៅពីនេះ ហ្វីលីពីន អាចមក​ដាក់ទុន​វិនិយោគ​នៅក្នុង​កម្ពុជា​យើង​បាន តាមរយៈ​ការដាក់ទុន​លើ​ផ្នែក​ម៉ាស៊ីនកិនស្រូវ ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​បង្កើតជា​បណ្ដាញ​ទិញស្រូវ​ស្តុក​ទុក ដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន។

ក្នុងន័យ​នេះដែរ សម្ដេច​តេ​ជោ​ថ្លែងបន្តថា​ថា យើង​គប្បី​ណា​ពិនិត្យមើល​សក្តានុពល​ណា​ដែលមាន​នៅក្នុង​តំបន់​របស់​យើង ជាជាង​ពិនិត្យមើល​សក្តានុពល នៅ​ទីឆ្ងាយៗ ពោលគឺ​យើង​អាចធ្វើ​យ៉ាងណា ទាញយក​សក្តានុពល​នេះ​មកប្រើប្រាស់ ហើយ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក៕

#អរគុណសន្តិភាព

Leave a Reply