You are currently viewing អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ខ្លោងទ្វារ​តា​កាវ​បណ្តោះអាសន្ន​ដើម្បី​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជួសជុល

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ខ្លោងទ្វារ​តា​កាវ​បណ្តោះអាសន្ន​ដើម្បី​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជួសជុល

សៀ​ម​រាប៖ អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ការចេញចូល​នៅ​ខ្លោងទ្វារ​តា​កាវ​បណ្តោះអាសន្ន ដើម្បី​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​នេះ ក្រោម​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន។

កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹមថា​សាធារណជន​ទាំងអស់​នឹង​យោគយល់ ហើយ​ចូលរួម​សហការ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ភាពរលូន​នៃ​ដំណើរការ​អភិរក្ស​សម្បត្តិ​ដូនតា​ទាំងអស់គ្នា៕

#អរគុណសន្តិភាព

Leave a Reply