You are currently viewing ផ្លូវ​មួយចំនួន​ត្រូវបាន​បិទ​ចរាចរ ដើម្បី​សម្រួល​ដល់​ដំណើរការ​សាងសង់​បណ្តា​ញ​លូទឹក​ក​ខ្វល់ ទឹកស្អាត អគ្គិសនី និង​ខ្សែ​កា​ប្តិ៍

ផ្លូវ​មួយចំនួន​ត្រូវបាន​បិទ​ចរាចរ ដើម្បី​សម្រួល​ដល់​ដំណើរការ​សាងសង់​បណ្តា​ញ​លូទឹក​ក​ខ្វល់ ទឹកស្អាត អគ្គិសនី និង​ខ្សែ​កា​ប្តិ៍

សៀមរាប៖គិត​ត្រឹម​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារ​ស្ថាបនា​ផ្លូវថ្នល់​ទាំង៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​នឹង​កំពុង​សាងសង់​មមាញឹក​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សាងសង់​ផ្លូវ​ទាំងនេះ​ឱ្យ​រួចរាល់​តាម​ផែនការ​គម្រោង​ទុក រយៈពេល១៣ខែ។

ជាមួយនឹង​ការស្ថាបនា​ផ្លូវ​ទាំងនេះ រដ្ឋបាលខេត្ត​សូម​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ពិសេស ផ្លូវ​ទាំង៣៨ខ្សែ ដែល​កំពុង​សាងសង់ ហើយ​ត្រូវបាន​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ដំណើរការ​សាងសង់ រៀបចំ​ដាក់​បណ្តាញ​លូទឹក​ភ្លៀង និង លូទឹក​ក​ខ្វល់ ទឹកស្អាត បណ្តាញ​អគ្គិសនី និង ខ្សែ​កា​ប្តិ៍។

ដូចនេះ​សូម​សាធារណជន មេត្តា​យោគយល់ ចំពោះ​ការបិទផ្លូវ ឬ​បិទ​ចរាចរណ៍​ជា​ដំណាក់កាល និង​ដោយអន្លើៗ អាស្រ័យ​ដោយ​តម្រូវការ​សាងសង់​ឲ្យ​បាន​លឿន ឆាប់រហ័ស និង​ប្រកបដោយ​គុណភាព។ ខណៈពេល​នេះ កំណាត់​ផ្លូវ​មួយចំនួន ដែល​បាន​បិទ​ចរាចរ​ទាំងស្រុង ឬ​បិទ​ដោយ​កំណាត់​ផ្លួ​វ រួមមាន:

១.ផ្លូវ WN06 វិថី ព្រះ នរោត្តម សីហមុនី  ចាប់ ពី ផ្លូវ ជាតិ លេខ  ៦  ស្តុ​ប​សាខា  ដល់​ផ្លូវបំបែក​ត្រពាំង​សេះ  សង្កាត់ គោកចក  (ក្រោយ ស្តា​ត​ចាស់  ក្រោយ​សណ្ឋាគារ សូ​ហ្វ៊ី​តែ​ល អង្គរ  និង​ក្រោយ​មន្ទីរពេទ្យ​កុមារ​គ​ន្ធា​ុ​បុប្ផារ  )។

២. ផ្លូវ  B101  ចាប់ ពី ផ្លូវ អាចារ្យ  ហែម  ចៀវ  កាត់​តាម​មន្ទីរ​ទេសចរណ៍​ចាស់  មហា សណ្ឋាគារ អង្គរ  ដល់​វិថី​ព្រះ​នរោត្តម​សីហមុនី  (ខាង​ជេ​ី​ង​ជាប់​របង​សណ្ឋាគារ​វិច​តូ​រៀ)។

៣.ផ្លូវ ពី​ស្ទឹង​សៀមរាប  ផ្សារ វត្ត​ពោធិ៍​លង្ការ  កាត់​តាម​ស្ដុ​ប ស្ដា​ត​ចាស់  ភោជនីយដ្ឋាន ម្ល់​ស្បូវ  ដល់​វត្ត​គោក​ប៉ា​ទ្រី  (ចំណុច​ខាងលិច  និង​ខាង​កេ​ី​ត​ស្ដុ​ប​ស្ដា​ត​ចាស់)។

៤.កំណាត់​ផ្លូវ​ទៅ​បៀ​ល​ប្រាយ​ចាប់ពី​រង្វង់​មូល​នាគបាញ់​ទឹក​រហូតដល់​ផ្លូវ​ក្រវាត់ក្រុង

ដោយឡែក​ក្រៅពីនេះ កំណាត់​ផ្លូវ​បាន​បិទ​ខ្លះ​ត្រូវបាន​បិទ​រយៈពេល​ខ្លី ឬ​ផ្នែក​ណាមួយ តែមាន​ផ្លូវ​ដែល​អាច​បញ្ចៀស​ចរាចរ​ណ៍​បាន ៕

#អរគុណសន្តិភាព

Leave a Reply