You are currently viewing សម្តេច​តេ​ជោ​នឹងមិន​បិទ​ពិធីមង្គលការ ពិធី​ជួបជុំ និង​មិនទាន់​ប្រកាស​អោយ​បិទ​សាលារៀន នោះទេ

សម្តេច​តេ​ជោ​នឹងមិន​បិទ​ពិធីមង្គលការ ពិធី​ជួបជុំ និង​មិនទាន់​ប្រកាស​អោយ​បិទ​សាលារៀន នោះទេ

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា  ទទូច​អោយ​អនុវត្ត​ម​តាម​វិធី បី​ការពារ បី​កុំ និង​ត្រូវតែ​អនុវត្តតាម​វិធាន​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល​ជាដាច់ខាត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ប្រកាស​ជាបន្ទាន់​ថា​ក្នុង​រយះពេល​តែ១០ម៉ោង​មាន​ឆ្លង​ក្នុង​សហគម​ចំនួន ៣២ករណី ។

កាលពី​យប់មិញ​មានបាន​រកឃើញ​ចំនួន ២៨ករណី និង​នៅ​ព្រឹក​នេះ​មាន៤ករណី​បន្ថែមទៀត។

សម្តេច​តេ​ជោ​បន្ថែមថា ការផ្ទុះ​នេះ​ចាប់ផ្តើម​ពី​ចំនុច​នៅ​ក្លឹប N8 ដោយសារ​តែមាន​អ្នក​ដែល​ចង់​ចេញទៅ​ក្រៅប្រទេស​ហើយ​បានស្នើរ​សុំ​វិ​ញ្ញាប​ន​ប័ត្រ​ពិ​និ​ត្រ​រក​ខូ​វិដ ១៩។

សម្តេច​តេ​ជោ​បាន​ចាត់ទុកថា​នេះ​ជា​ករណី​ឆ្លង​សហគម​ទ្រង់ទ្រាយ​ធំ​លើក​ទី៣ ករណី​ឆ្លង​សហគម​លើក​ទី១គឺ​ព្រឹត្តិការណ៍៣ វិ​ច្ឆ​កា លើក​ទី​ពីរ ព្រឹត្តិការណ៍ ២៨ វិច្ឆិការ និង​លើក​ទី​បី​គឺ ២០កុម្ភៈ ៕

#អរគុណសន្តិភាព

Leave a Reply